​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វីដេអូ​ញាក់សាច់​មួយ ដែល​រំលឹក​ពី​ភាពយន្ត Black Mirror​អំពី​ឆ្កែ​រ៉ូបូត​បាញ់ប្រហារ​ជាមួយនឹង​កាំភ្លើង​យន្តដែ​ល​ជាប់​នឹង​ខ្នង​របស់​វា​ដែល​បង្ហោះ​ដោយ​ស្ថាបនិក​​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ហោះ Hoverbike របស់​រុស្សី គឺជា​ការបង្ហាញ​ត្រួសៗ​អំពី​សង្គ្រាម​នាពេល​អនាគត​។​

​លោក អា​ឡិច​សាន់​ឌឺ អា​តា​ម៉ា​នូវ (Alexander Atamanov) ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ហោះ Hoverbike របស់​រុស្ស៊ី​បាន​បង្ហោះ​វីដេអូ​កំពុង​ពេញនិយម​នេះ ដែល​បង្ហាញ​ឆ្កែ​យន្ត​ឈ្មោះ UnitreeYushu ដែល​លក់​លើ​អន​ឡាញ​ក្នុងតម្លៃ​ប្រហែល ៣.០០០ ដុល្លារ កំពុង​បាញ់កាំភ្លើង​នៅឯ​ភ្នំ​គ្របដណ្តប់​ដោយ​ព្រិល​មួយ​។​

​នៅពេល​ដែល​ដ្រូ​ន​ស្វយ័ត​កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​កំណត់​គោលដៅ​លើ​ភេរ​វករ​និង​កងទ័ព​អាម៉េរិក​មាន ឆ្កែ​រ៉ូបូត​ប្រដាប់​ដោយ​កាំភ្លើង​វែង​ដោយ​ខ្លួនឯង​វីដេអូ​នេះ​គឺជា​ការ​រំលឹក​ដ៏​គួរ​ឱ្យ​ភ័យ​​ខ្លាច​ថា​អាវុធ​ប្រភេទ​នេះ​បាន​ក្លាយជា​ការពិត​ទៅ​ហើយ​។​

​យោង​តាម​វេបសាយ Vice បានឱ្យដឹងថា ឆ្កែ​រ៉ូបូត ដែល​ត្រូវបាន​ហៅថា “​ឆ្កែ​បច្ចេកវិជ្ជា​” ដោយ​ក្រុមហ៊ុន​ផលិត​របស់​វា ហាក់​កំពុងកាន់​កាំភ្លើង​របស់​រុស្ស៊ី ដែល​គេ​ស្គាល់​ថា PP-19 Vityaz ជា​ប្រភេទ​កាំភ្លើង​យន្ត ដែល​ផ្អែកលើ​ការ​រចនា​របស់​កាំភ្លើង AK-47 ។​

​ឆ្កែ​រ៉ូបូត​នេះ​ក៏​មាន​ស្លាក​សរសេរថា Velcro (​សំដៅលើ​កងទ័ព​រុស្ស៊ី​) នៅ​សងខាង​ខ្លួន​វា​ផងដែរ ហើយ​ទង់ជាតិ​រុស្ស៊ី​ត្រូវគេ​ឃើញ​នៅ​ផ្នែក​ខាងឆ្វេង​របស់​វា​។​

​មានរឿង​ច្រើនណាស់​ដែល​យើង​មិនដឹង​អំពី​សមត្ថភាព​របស់​ឆ្កែ​យន្ត​នេះ ប៉ុន្តែ​គេ​អាច​ប្រាប់​បាន​ថា ឆ្កែ​យន្ត​មាន​បញ្ហា​ក្នុងការ​កាន់​កាំភ្លើង ដោយ​រាល់ពេល​ដែល​វា​បាញ់ វា​ត្រូវ​ប្រឹង​រក្សា​ជំហរ​ខ្លួន​ឡើង​វិញ​រហូត​៕

​ឆ្កែ​យន្ត​ឈ្មោះ UnitreeYushu អាច​បាញ់​កាំភ្លើងយន្ត PP-19 Vityaz