ដោយៈ health.com.kh

ផ្កា ខាត់ណា គឺជា ប្រភេទ បន្លែ ម្យ៉ាង ដែល មាន ក្បាល ស និង មាន មែកធាង ដែល ត្រូវបាន រុំ ព័ទ្ធ ដោយ ស្លឹក ក្រាស់ៗ ដែល មាន ពណ៌ បៃតង ។ តែ ទោះជា យ៉ាងណាក៏ដោយ មែក ធាង និង ស្លឹក របស់ វា គឺ ត្រូវបាន គេ កាច់ ចោល គឺមាន តែ ផ្កាស នោះទេ ដែល ត្រូវបាន គេ យក មក ទទួល ទាន ។

គេ អាច ញ៉ាំបាន ទាំង ឆៅ និង យក វា ទៅ ចំអិន តែ វា មាន ផ្ទុក នូវ តម្លៃ នៃ សារជាតិ បំប៉ន ដ៏ ខ្ពស់ ប្រសិនបើ វា ត្រូវបាន គេ ទទួល ទាន ទាំង ឆៅ នោះ ។ ខាងក្រោម នេះ គឺជា ពត៌មាន ទាំងស្រុង របស់ វា ចំពោះ សុខភាព និង អត្ថប្រយោជន៍ នៃ សារជាតិ បំប៉ន ដែល យើង នឹង ទទួលបាន ពី ការបរិភោគ ផ្កា ខាត់ណា ទាំងនេះ ។

គុណ ស ម្ប តិ្ត របស់ ផ្កា ខាត់ណា ចំពោះ សុខភាព

សារជាតិ allicin ដែល មាន នៅក្នុង ផ្កា ខាត់ ណា ត្រូវបាន គេ ដឹងថា វា អាច ជួយ ជម្រុញ អោយ សុខ ភាព បេះដូង មាន ភាព ល្អប្រសើរ ជាង មុន និង អាច កាត់បន្ថយ ទៅនឹង ការ ប្រឈម ទៅនឹង ជំងឺ ដាច់ ស សៃឈាម ក្នុង ខួរក្បាល ។
ផ្កា ខាត់ណា មាន ផ្ទុក selenium និង វីតាមីន C ដែល ពួក វា ទាំងពីរ នេះ បាន ធ្វើការ ជាមួយគ្នា បាន យ៉ាង ល្អ ក្នុង ការពង្រឹង នូវ ប្រព័ន្ធ ភាព សុំា ។

ផ្កា ខាត់ណា ក៏ ត្រូវ បាន មាន ទំនាក់ទំនង ផ្សារភ្ជាប់ ក្នុង ការថែរក្សា ដល់ កម្រិត កូ ឡេ ស្តេ រ៉ូល ដែល ផ្តល់ ផល ល្អ ចំពោះ សុខភាព បាន ផងដែរ ។
ដោយសារ វា មាន ផ្ទុក នូវ សារជាតិ folate ជាច្រើន ផ្កា ខាត់ណា ត្រូវបាន គេ ដឹងថា វា អាច ជួយ ធ្វើ អោយ កោសិកាលូតលាស់ និង បំបែក ខ្លួន បានល្អ ។

កម្រិត ដ៏ ខ្ពស់ នៃ សារជាតិ ស សៃ ដែល មាន នៅក្នុង ផ្កា ខាត់ណា អាចធ្វើអោយ សុខភាព ពោះវៀន ល្អប្រសើរ ជាង មុន ហើយ វា ថែមទាំង អាច ការពារ អ្នក បាន ពី ជំងឺ មហារីក ផងដែរ ។

នា ពេល ថ្មីៗ នេះ វា ត្រូវ បាន គេ រកឃើញ ថា ផ្កា ខាត់ណា មាន ផ្ទុក នូវ indole- 3- carbinol ដែល វា ជា សារជាតិ ម្យ៉ាង ដែល អាច ការពារ ស្ត្រី ពី ជំងឺមហារីក សុដន់ និង ប្រភេទ ជំងឺមហារីក ផ្សេងៗ ទៀត ។

សារជាតិ glucosinolates និង thiocyanates ដែល មាន វត្តមាន នៅក្នុង ផ្កា ខាត់ណា គឺ អាច ជួយ បង្កើន នូវ សម្ថ ភាព របស់ ថ្លើម ក្នុងការ បន្សាប នូវ សារជាតិ ពុល ដែល មាន ឥទ្ធិពល ខ្លាំង បាន ។

ផ្កា ខាត់ណា បាន ដើរតួ ជា អ្នក បន្សាប ជាតិពុល នៅក្នុង ឈាម និង ថ្លើម ។
សារជាតិ sulforaphane ដែល មាន នៅក្នុង ផ្កា ខាត់ណា អាច យក ចេញ នូវ សារជាតិ គីមី នៃ ជំងឺ មហារីក និង អាច បញ្ឈប់ បាន នូវ ការរីក រាលដាល របស់ កោសិកា មហារីក បើទោះជា វា ស្ថិតនៅ ក្នុង ដំណាក់កាល ចុងក្រោយ នៃ ការរីក រាលដាល របស់ វា ក៏ ដោយ ។
តាម ការសិក្សា ស្រាវជ្រាវ បានបង្ហាញ ថា ផ្កា ខាត់ណា មាន ផ្ទុក នូវ សារ ជាតិគីមី phyto ជាក់លាក់ មួយ ដែល អាច ជួយ ក្នុង ការកាត់បន្ថយ នូវ ការ ប្រឈម នឹង គ្រោះថ្នាក់ នៃ ជំងឺមហារីក ដែលមាន លក្ខណៈ ជា តំណពូជ មួយចំនួន បាន ៕