ដោយៈ health.com.kh
ប្រភេទ អាហារ ដែល មាន ផ្ទុក សារជាតិ ប្រូតេអ៊ីន ក្នុង បរិមាណ ខ្ពស់ គឺ មាន សារៈប្រយោជន៍ ក្នុងការ រក្សាខ្លួន អ្នក អោយ មាន ថាមពល និង ធ្វើអោយ មុខងារ របស់ រាងកាយ អ្នក មាន ដំណើរការ បាន ល្អ ។ វា ក៏ អាច ជួយ ធ្វើអោយ អ្នក មាន អារម្មណ៍ ថា ឆ្អែត បន្ទាប់ពី ទទួលទាន អាហារ រួច , មាន ថាមពល ពេញ មួយ ថ្ងៃ ហើយ វា ក៏ ផ្តល់ អត្ថប្រយោជន៍ ផងដែរ ទៅដល់ សាច់ដុំ , ការរីក ធំធាត់ និង សុខមាលភាព ទាំងស្រុង របស់ រាងកាយ ។

ខាងក្រោម នេះ គឺជា បញ្ជី នៃ ប្រភេទ អាហារ ដែល សំបូរ ទៅ ដោយ សារជាតិ ប្រូតេអ៊ីន និង វិធី ងាយៗ ដែល អាច ទទួលបាន វាពី អាហារ ដែល អ្នក ត្រូវ ទទួល ទាន ។

សណ្តែក ខៀវ៖ ដូចដែល បាន លើកឡើង មក ពី ខាងលើនេះ គឺថា សណ្តែកខៀវ មួយ ពែង កន្លះ មាន ផ្ទុក នូវ សារជាតិ ប្រូតេអ៊ីន ស្មើរ នឹង បន្ទះ សាច់ ចៀន ៣ អូស ។ សណ្តែក ខៀវ គឺ មាន តម្លៃថោក និង ងាយ ក្នុង ការ ទទួលទាន ជាមួយនឹង អាហារ ផ្សេងៗ ទៀត ។

ស៊ុត៖ ស៊ុត មួយ គ្រាប់ មាន ផ្ទុក ជាតិ ប្រូតេអ៊ីន ៦ ក្រាម ។ ស៊ុត ក៏មាន ផ្ទុក ផងដែរ នូវ សារជាតិ វីតាមីន និង សារជាតិ រ៉ែ សំខាន់ៗ ជាច្រើន ទៀត ហើយ ពួក វា ទាំងអស់នេះ គឺ សុទ្ធតែ ជា essentialamino acids ។

ផលិតផល ដែល ធ្វើ ពី ជាតិ ទឹកដោះគោ៖ ទឹកដោះគោ , ហ្វ្រូ ម៉ាស់ និង ទឹក យ៉ា អួ គឺ សុទ្ធតែ ជា ប្រភេទ អាហារ ដែល សំបូរ ទៅ ដោយ សារជាតិ ប្រូតេអ៊ីន ។ ទឹកដោះគោ មាន ផ្ទុក សារជាតិ ប្រូតេអ៊ីន ប្រហែលជា ៦,៣ ក្រាម នៃ ជាតិ ប្រូតេអ៊ីន ដ៏ ខ្ពស់ ។ ផលិតផល ដែល ធ្វើ ពី ជាតិ ទឹកដោះគោ ទាំងនេះ ក៏ មាន ផ្ទុក ផងដែរ នូវ សារជាតិ កាល់ស្យូម ដែល វា ពិតជា ផ្តល់ ផលប្រយោជន៍ អោយ ឆ្អឹង និង ធ្មេញ រឹងមាំ បាន ផងដែរ ។

អាហារ សមុទ្រ៖ ការបរិភោគ នូវ អាហារ សមុទ្រ គឺជា វិធី ដ៏ អស្ចារ្យ មួយ ក្នុង ការទទួលបាន នូវ សុខភាព ល្អ និង សារជាតិ ប្រូតេអ៊ីន ក្នុង កម្រិត ដ៏ ខ្ពស់ ។ ប្រភេទ ត្រី ដូចជា សាល់ ម៉ុង មាន ផ្ទុក នូវ សារជាតិ Omega- 3 Fatty Acids ដែល វា ផ្តល់ អត្ថប្រយោជន៍ ជា ខ្លាំង ចំពោះ បេះដូង និង ខួរក្បាល ។

សា ច់ប សុ បក្សី៖ ប្រភេទ សា ច់ស ដែល គ្មាន ខ្លាញ់ មានដូចជា សាច់មាន់ ធម្មតា ឬ មាន់ ទួ គី ( ដោយ មិន មាន ស្បែក ) គឺជា ប្រភេទ អាហារ ដែល មាន ជាតិ ប្រូតេអ៊ីន ខ្ពស់ និង មាន ខ្លាញ់ ទាប ។ មិន ថា នំ សាំង វិច ដែលមាន ដាក់ នូវ សាច់ មាន់ ធម្មតា ឬ សាច់ មាន់ ទួ គី គឺ អាច ជា អាហារ ដ៏ ប្រសើរ ក្នុងពេល ថ្ងៃត្រង់ ដែល អាច អោយ អ្នក មាន អារម្មណ៍ ថា ឆ្អែត បាន ពេញ មួយ ថ្ងៃ បាន ។

សណ្តែកសៀង៖ វា គឺជា ប្រភព ដ៏ ប្រសើរ នៃ ពពួក ប្រូតេអ៊ីន សម្រាប់ អ្នក ដែល បរិភោគ តែ បន្លែ និង ផ្លែឈើ ។ ការសិក្សា អង្កេត ស្រាវជ្រាវ បានបង្ហាញ ថា ការ ទទួលទាន នូវ សារជាតិ ប្រូតេអ៊ីន ២៥ ក្រាម នៃ សណ្តែកសៀង គឺ អាច កាត់បន្ថយ នូវ ឱកាស គ្រោះថ្នាក់ ប្រឈម នឹង ជំងឺ បេះដូង ។

សាច់គោ៖ សាច់គោ មួយ ដុំ ដែល គ្មាន ខ្លាញ់ គឺជា ប្រភព ដ៏ ប្រសើរ នៃ ប្រូតេអ៊ីន ដែល មាន កម្រិត ខ្ពស់ ។ សាច់គោ មាន ផ្ទុក នូវ ចំនួន ២៥ ក្រាម នៃ សារជាតិ ប្រូតេអ៊ីន និង មាន ផង ដែរ នូវ ជាតិ ស័ង្កសី , ដែក និង វីតាមីន B12 ។

ចូរ ប្រាកដថា អ្នក អាច រក ទិញ បាន នូវ ប្រភេទ នៃ ជម្រើស អាហារ ដែល ស្រស់ៗ និង ផ្តល់ ផល ល្អ ចំពោះ សុខភាព ដើម្បី បញ្ជាក់បាន ថា អ្នក អាច ទទួលបាន នូវ អត្ថប្រយោជន៍ ពេញលេញ នៃ សារជាតិ ប្រូតេអ៊ីន ក្នុង កម្រិត ដ៏ ខ្ពស់ មួយ ។ ប្រសិនបើ អ្នក បាន បរិភោគ នូវ អាហារ ដែលមាន ផ្ទុក នូវ សារជាតិ ប្រូតេអ៊ីន បន្តិច នោះ អ្នក នឹងមាន អារម្មណ៍ ថា មិនសូវ ឃ្លាន នៅក្នុង ពេល ថ្ងៃ និង មិនសូវ មាន ចំណង់ ញ៉ាំ ច្រើន ជ្រុល ឬ ចង់ ទទួល ទាន អាហារសម្រន់ ច្រើន នោះ ទេ ។ អ្នក ក៏ នឹង សម្គាល់ ឃើញ ផង ដែរ ថា កម្រិត នៃ ថាមពល របស់ អ្នក មាន ការកើនឡើង ប្រសិនបើ អ្នក បាន ហាត់ប្រាណ ផងដែរ នោះ អ្នក នឹងមាន ថាមពល និង សាច់ដុំ រឹងមាំ ជាង មុន ៕