ដោយៈ health.com.kh
នៅ ពេល ប្រពន្ធ មាន ផ្ទៃពោះ ស្វាមី ត្រូវមាន ភារកិច្ច មួយចំនួន ដែល ត្រូវ បំពេញ ។ តើ មាន អ្វី ខ្លះ ទៅ ?

នៅពេល ដែល ប្រពន្ធ កំពុងតែ ពរ ពោះ អ្នក មិន គួរ រើសអើង ប្រពន្ធ ដោយ ថា គេ មិន ស្អាត ឬ មិន អាច រួមភេទ ជាមួយ អ្នក ទៀត ហើយ ទៅ រក នារី ផ្សេង ឡើយ ព្រោះ ការ មិន អាច រួមភេទ នេះ គឺ ខ្លាច ប៉ះពាល់ ដល់ កូន ក្នុង ផ្ទៃ ។ ម្យ៉ាងទៀត អ្នក អាច ចម្អិន អាហារ ដែល មាន សារធាតុចិញ្ចឹម ឲ្យ ប្រពន្ធ អ្នក ញ៉ាំ បាន ព្រោះ នៅពេលដែល មាន ផ្ទៃពោះ គឺ មិនសូវ ចង់ ពិសារ អ្វី ឡើយ ប៉ុន្តែ ប្រសិនជា អាច ញ៉ាំ ស្នាដៃ របស់ អ្នក នោះ គេ នឹង អាច ពិសា របាយ បាន ច្រើន ។


ជាងនេះទៅទៀត អ្នក ត្រូវ តែ រក្សា ចិត្ត ឲ្យ ស្ងប់ ដោយ មិន ត្រូវ ឆាប់ ឆេវឆាវ ខឹង ដាក់ ប្រពន្ធ នោះ ទេ ។ លើសពីនេះទៅទៀត អ្នក គួរតែ ជួយ ធ្វើ ការងារ ផ្ទះ ខ្លះ ហើយ រក្សា ផ្ទះ ឲ្យមាន បរិយាកាស ល្អ ដោយ មិន ត្រូវ ជក់បារី និង ញ៉ាំ ស្រា ឡើយ ។ ចុងក្រោយ អ្នក ត្រូវតែ កំដរ ប្រពន្ធ ដើរ លេង ឲ្យបាន ច្រើន ដើម្បីឲ្យ គេ អាច ស្រូបយក ខ្យល់ អាកាស បរិសុទ្ធ ដែល ល្អ ចំពោះ កូន ក្នុង ផ្ទៃ ៕