ដោយៈ health.com.kh
កាលពី អត្ថបទ មុន យើងខ្ញុំ បាន ប្រាប់ អ្នក ពី របៀប គេង មួយ ចំនួន ដែល អាច បំផ្លាញ សុខភាព អ្នក រួច មក ហើយ ។ ដូចនេះ ថ្ងៃនេះ យើងខ្ញុំ នឹង ប្រាប់ អ្នក ពី របៀប គេង ដែល ល្អ ចំពោះ អ្នក វិញ ម្តង ។ តើ មាន របៀប គេង បែប ណា ទៅ?

អ្នក អាច គេង បែរ ទៅ ខាងឆ្វេង ហើយ សណ្តូក ដៃ ទាំង សងខាង ចុះ ក្រោម នោះ វា នឹង មិន ធ្វើ ឲ្យ អ្នក ឈឺ ផ្នែក ក និង ខ្នង នោះ ទេ ថែម ទាំង អាច ជួយ ឲ្យ អ្នក ដកដង្ហើម ស្រួល ទៀត ផង ។

អ្នក អាច គេង ផ្ងារ ដូច ធម្មតា ហើយ សណ្តូក ដៃ ទាំង សងខាង ឲ្យ ត្រង់នោះ វា នឹង ជួយ កាត់ បន្ថយ សម្ពាធ នៅ ត្រង់ ស្មា របស់ អ្នក ថែម ទាំង មិន ងាយ ធ្វើ ឲ្យ អ្នក ឈឺ ខ្នង នោះ ទេ ។

អ្នក ក៏ អាច ដាក់ ខ្នើយ តូច មួយ កើយ ពីក្រោម ជើង អ្នក ដែរ នោះ វា នឹង ធ្វើ ឲ្យ អ្នកមាន សុខភាព ល្អ ហើយ បាត់ នូវ អាកា រៈ ឈឺ ចុកចាប់ ផ្សេង ៗ ។

អ្នក អាច គេង បែរមក ចំហៀង ខាងឆ្វេង បន្ទាប់ មក យក ខ្នើយ តូច មួយ កៀប នៅ ចំ កណ្តាល ជង្គង់ ទាំង សងខាង នោះ វា នឹង អាច ធ្វើ ឲ្យ អ្នក បាត់ នូវ អាកា រៈ ឈឺចង្កេះ បាន ។

ប្រសិនជា អ្នកមាន ទម្លាប់ គេង ផ្កាប់មុខ ចុះ ក្រោម អ្នក អាច យក ខ្នើយ តូច មួយ កើយ នៅ ក្រោម ពោះ អ្នក បាន នោះ វា នឹង ធ្វើ ឲ្យ អ្នក គេង លក់ ស្រួល ៕