ដោយៈ health.com.kh

នេះ ជា ខែ ដែល សំបូ ល ទៅដោយ ផ្លែ ធុរេន ដូចនេះ មនុស្ស គ្រប់ជំពូក សុទ្ធតែ ទិញ យក មក បរិភោគ ហើយ កាលពី អត្ថបទ មុន យើងខ្ញុំ ក៏បាន ប្រាប់ អ្នក រួចមក ហើយ ពី មនុស្ស មួយចំនួន ដែល មិន អាច ពិសារ ផ្លែ ធុរេន នេះបាន ។ ដូចនេះ តើ ក្រៅពី មនុស្ស ទាំងនោះ ស្ត្រី មាន ផ្ទៃពោះ អាច ញ៉ាំ បាន ឬទេ ?

ធុរេ ន គឺ មាន រសជាតិ ផ្អែម និង ឆ្ងាញ់ ណាស់ ហើយ ធ្វើឲ្យ អ្នក ញ៉ាំ ហើយ ញ៉ាំ ទៀត ប៉ុន្តែ នៅពេលដែល ស្ត្រី មាន ផ្ទៃពោះ ពិសារ ច្រើន វា នឹង អាច ធ្វើ ឲ្យ ជាតិ ស្ករ គេ ឡើង ខ្ពស់ ម្យ៉ាងទៀត ថែមទាំង អាច ធ្វើឲ្យ គេ ជួបប្រទះ នឹង ការពិបាក សម្រាលកូន យ៉ាង ងាយ ។ ក្រៅពីនេះ នៅពេល ដែល អ្នក បរិភោគ ផ្លែឈើ នេះ វា នឹង អាច ធ្វើឲ្យ អ្នក ទល់លាម កបាន ថែម ទាំង អាច ធ្វើឲ្យ កូន ក្នុងផ្ទៃ មាន អាការៈ ក្តៅ ក្នុង ទៀតផង ដែល អាច បំផ្លាញ សុខភាព របស់ ទារក ក្នុង ផ្ទៃ យ៉ាង ងាយ ។ ដូចនេះ យក ល្អ អ្នក មិនគួរ ពិសារ ឡើយ ប៉ុន្តែ ប្រសិនជា អ្នក ទ្រាំ មិនបាន ហើយ ចង់ បរិភោគ អ្នក អាច ញ៉ាំ តែ មួយ គ្រាប់ តូច ទៅ បាន ហើយ ចំពោះ ស្ត្រី មាន ផ្ទៃពោះ ដែល មាន សុខភាព ឆាប់ ក្តៅ ក្នុង អ្នក មិនគួរ ញ៉ាំ ឡើយ ៕