ដោយៈសុផល/ភ្នំពេញ៖ លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Karthik កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋ Bangalore ប្រទេសឥណ្ឌានៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍។
ជំនួបបានផ្តោតសំខាន់ទៅលើការរៀបចំព្រឹត្តិការណ៍ដ៏ធំនៅចុងឆ្នាំ២០២២ ពីថ្ងៃទី៨ដល់១០ ខែធ្នូ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតឥណ្ឌា-កម្ពុជាដោយមានការចូលរួមពីប្រតិភូនិងក្រុមហ៊ុនពាណិជ្ជកម្ម ឥណ្ឌាប្រមាណ ២០០នាក់។
ជាងនេះទៀត លោក Karthik កុងស៊ុលកិត្តិយស បានអញ្ជើញលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមជាកិត្តិយស និងជូនរង្វាន់ដល់ជ័យលាភី ក្នុងព្រឹត្តិការណ៍ដ៏ធំនេះដែរ៕srn