​ដោយៈ ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា​-​ថៃៈ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ថៃ បាន​នឹង​កំពុង​បន្តដំណើរ​ការជួសជុល ថែទាំ​បង្គោល​ព្រំដែន​ណា ដែល​ភាគី​ទាំងពីរ បានទទួល​ស្គាល់​បង្គោល និង​ទីតាំង​របស់​វា នៅតាម​បណ្តោយ​ព្រំដែន ដោយ​ចាប់ផ្តើម​ពី បង្គោល​ព្រំដែន លេខ​២៧ លើ​ខ្នងភ្នំ​ដងរែក នា​ភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខ​ឃុំ​-​ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រ៉ាំ (​ពី​ជើង​ទៅ​ត្បូង​) ។ នេះ​បើ​យោង​ប្រភព​ព័​ត័​មាន ពី​ក្រុមការងារ​ចម្រុះ នៃ​ភាគី​ទាំងពីរ ដែល​កាសែត​រស្មី​កម្ពុជា ទទួលបាន​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ នេះ ។​

​ប្រភព​បាន​បន្តថាៈ ដំណើរការ​នោះ គឺ​កងកម្លាំង និង​មន្ត្រី​បច្ចេកទេស​ចម្រុះ នៃ​ភាគី​ទាំងពីរ បាន​អនុវត្ត​ពី​ខែកក្កដា ឆ្នាំ​២០២២ តទៅ ដោយ​ក្នុងនោះ បាន​ជួសជុល ពង្រឹង​គ្រឺះ ថែទាំ ប​ង្កោ​ល​ព្រំដែន ដែល​ភាគី​ទាំងពីរ​កម្ពុជា ថៃ បាន​ឯកភាព មានដូចជា បង្គោល​ព្រំដែន​លេខ ២៧,២៩,៣០,៣១,៣២,៣៣,៣៤, ៣៧,៣៨,៣៩,៤០,៤១ ឆ្ពោះទៅ​ភូមិសាស្ត្រ​ស្ពាន មិត្តភាព​កម្ពុជា ថៃ នៃ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​-​ខ្លង​លឹក នៃ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់មុខ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ។​

​រីឯ​ត្រង់​បង្គោល​ព្រំដែន​លេខ​៣៥(​ដែល​បាត់បង់​) បង្គោល​ព្រំដែន​៣៦ , ៤២ , ៤៣ , ៤៤, មិនទាន់បាន​ធ្វើការ​អនុវត្ត ដូចគ្នានេះ​ទេ ៕/V​