​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រជាជន​នូវែល​សេឡ​ង់​កំពុង​ស្លាប់​ដោយសារកូ​វីដ​១៩​ក្នុង​អត្រា​ឯតទគ្គ​កម្ម ខណៈ​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​រលក​ថ្មី​នៃ​មេរោគ​អូ​មី​ក្រុង​ដែល​កំពុង​ប៉ះពាល់​​ដល់​ប្រជាជន​វ័យ​ចំណាស់​។​

​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ការស្លាប់​ដោយសារ​មេរោគ​នេះ​បាន​កើនឡើង​ដល់ ១៥១ នាក់​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​រហូតដល់​ថ្ងៃទី ១៦ ខែកក្កដា ធៀប​នឹង ១១៥​នាក់​នៅ​​ក្នុង​សប្តាហ៍​ដ៏​អាក្រក់​បំផុត​នៃ​រលក​មុន​នៅ​ខែ​មីនា​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី ២២ ខែកក្កដា​ថា ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​នេះ មនុស្ស ២៦ នាក់​បាន​ស្លាប់​ដោយសារកូ​វីដ​ដោយ​អ្នក​ស្លាប់​ទាំងអស់​​មាន​អាយុ​លើសពី ៦០ ឆ្នាំ​។​

​អនុ​មេរោគ​បំប្លែង​អូ​មី​ក្រុង BA.5 កំពុង​ជំរុញ​រលក​ឆ្លង​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​នូវែ​លសេ​ឡង់​ដែល​មាន​ប្រជាជន ៥,១ លាន​នាក់​។​

​មាន​ករណី​សកម្ម​ចំនួន ៦៤.៧៨០ ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​កន្លងមកនេះ បើទោះបីជា​អាជ្ញាធរ​និយាយ​ថា​ការឆ្លង​ជាច្រើន​មិន​ត្រូវបាន​រាយការណ៍​ក៏ដោយ​។​

​ធ្លាប់​ត្រូវបាន​ចាត់ទុក​ថា​ជា​គំរូ​សម្រាប់​ការទប់ស្កាត់​កូវី​ដ​បានល្អ ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស​របស់​នូវែ​លសេ​ឡង់​ចំពោះ​ជំងឺ​រាតត្បាត​និង​ភាព​ឯកោ​ខាង​ភូមិសាស្ត្រ​របស់​ខ្លួន​បាន​រក្សា​ប្រទេស​នេះ​ឱ្យ​នៅ​​ឆ្ងាយ​ពី​មេរោគ​កូរ៉ូណា​រហូតដ​ល់​ចុងឆ្នាំ​មុន​។​

​រដ្ឋាភិបាល​បាន​ទម្លាក់ចោល​គោលនយោបាយ​កូវី​ដ​សូន្យ​នៅ​ឆ្នាំនេះ នៅពេល​ដែល​ប្រជាជន​ដែល​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ច្រើន​។ ចាប់តាំងពី​ពេលនោះ​មក​មេរោគ​កូរ៉ូណា​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឆ្លង​​រាលដាល​៕

​អនុ​មេរោគ​បំប្លែង​អូ​មី​ក្រុង BA.5 កំពុង​ជំរុញ​រលក​ឆ្លង​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​នូវែ​លសេ​ឡង់