Views: 65 Post navigation សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចាប់អោយរុស្ស៊ីទទួលខុសត្រូវចំពោះការអនុវត្តកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ មួយស្តីពីការបន្តនាំចេញគ្រាប់ធញ្ញជាតិចេញពីបណ្តាកំពង់ផែនៅសមុទ្រខ្មៅរបស់អ៊ុយក្រែន និងក៏បានអំពាវនាវអោយចិនស្តុកទុកគ្រាប់ធញ្ញជាតិដែលអាចប្រើសំរាប់តំរូវការមនុស្សធម៌សកល។ ប្រធានាធិបតីចិនលោកស៊ី ជីនភីង កាលពីថ្ងៃសុក្របានសុំផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា នៅពេលប្រជាជាតិក្នុងមហាសមុទ្រឥណ្ឌាមួយនេះកំពុង ប្រវេប្រវាដោះស្រាយវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតរបស់ខ្លួនបន្ទាប់ពីបញ្ចប់វិបត្តិនយោបាយមួយ។