ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ម្សិលមិញ​នេះ លោក ធិ​ន វិចិត្រ អនុប្រធាន​ទទួលបន្ទុក​រួម នៃ​មជ្ឈមណ្ឌល​ជាតិ ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា និង​ជា​ប្រធាន​ដឹកនាំ​រៀបចំ វគ្គ​បណ្តុះបណ្តាល បាន​ចូលរួម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា សម្រាប់​ការ​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កម្រិត​១​។​

​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការប្រើប្រាស់​ព័ត៌មាន កីឡា​កម្រិត​១ សម្រាប់​ការ​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡា​នេះ មន្ដ្រី​ជំនាញ​រៀបចំ​វគ្គ​បណ្តុះបណ្តាល បានកត់សម្គាល់​ឃើញថា ប្រព្រឹត្ត ទៅបាន​យ៉ាង​រលូន ទាំង​អាន និង​បង្រៀន ថ្វីដ្បិតតែ​សិក្ខាកាម ដែល​បាន​អញ្ជើញ​ចូលរួម មាន​ចំនួន មិន​ដូច​ការគ្រោងទុក​។​

​លោក ធិ​ន វិចិត្រ បាន​និយាយថាៈ ការបណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ផល ជូន​ដល់​ធនធាន មន្ត្រី​អស់​យើង ដែលជា​តួអង្គ​មួយ​ដ៏​សំខាន់ ដែល​យើង​ត្រូវយក​ទុកដាក់​រៀបចំ​ជាប្រចាំ បាន ទាន់​បច្ចុប្បន្នភាព ស្របពេល​បច្ចេកវិទ្យា​នៅ​លើស​កលោក កំពុងមាន​ការវិវត្ត​យ៉ាងសកម្ម​។​

​ឆ្លងកាត់​នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ -១៩ ដែល​កម្ពុជា​ទើបតែ​ទទួលបាន​ស្ថានភាព​ធូរស្រាល នាពេល​ថ្មីៗ​នេះ គ្រប់​វ័យ​ទាំងអស់ កំពុង​ខិតខំ​ស្តារ និង​វិល​ទៅរក​ស្ថានភាព ប្រក្រតីភាព​តាម​កន្លង​ថ្មី ដែល​បន្ត​ជាប្រចាំ ដល់​ការអនុវត្ត​ការងារ ក្នុង​វិស័យ​កីឡា​។ ជាក់ស្ដែង កន្លងមកនេះ ការហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្ដុំ ត្រូវបាន​ពន្យារពេល ជាហេតុ​ធ្វើ​ឲ្យ កីឡាករ ធ្លាក់ចុះ​នូវ​សមត្ថភាព ក្នុង​ការឡើង​ចូល​ប្រកួត​ព្រឹត្តិការណ៍ SEA Games ២០២៣ ។​

​ក្នុងនាម​ជា​ប្រតិបត្តិ​ករ នៃ​វិស័យ​កីឡា គឺ​ពិតជា​ត្រូវមាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​ស្វែង រក​ដំណោះស្រាយ ឱ្យបាន​ទាន់ពេលវេលា ពិសេស​ជំរុញ​ឲ្យ​មន្ត្រី​អនុវត្ត​ការងារ ត្រូវ​ព​ន្លឿ​ន ការយល់ដឹង​របស់ខ្លួន លើ​បច្ចេកវិទ្យា​ប្រតិបត្តិ​ភាព​ការងារ នា​សម័យ​ឌីជីថល​៕/V​