​ភ្នំពេញ​៖ក្រុមហ៊ុន ERA Cambodia ដែលជា​ក្រុមហ៊ុន​ជំនាញ​ដោយ​ផ្តោតលើ​ឯកទេស​ផ្នែក​ទិញ លក់និង​ជួល ខុន​ដូ មាន​យីហោ​ដើមពី​សហរដ្ឋអាមេរិកបានរៀបចំ​កម្មវិធី​បូក​សរុប​សមិទ្ធិផល និង​ការទទួលស្គាល់​នូវ​ភាពជោគជ័យ​របស់​ភ្នាក់ងារ​ដែល​សម្រេចបាន​រយៈពេល​ពាក់កណ្តាល​ឆ្នាំ ២០២២ និង​ការដាក់ចេញ​ផែនការ​សកម្មភាព​បន្ត បន្ទាប់ ដើម្បី​ពង្រីក​វិសាលភាព​ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារ​ខុន​ដូ​ដែល​កំពុងមាន​ការរីក​ចម្រើន​នៅ​កម្ពុជា​។

​ក្រុមហ៊ុន ERA Cambodia បានរៀបចំ​កម្មវិធី​ទទួលស្គាល់​សមិទ្ធិផល និង​អាជីព​ការងារ ឬ​ហៅថា Career Advancement Day នៅឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II​កាលពី​ថ្ងៃទី​២២​ខែកក្កដា ឆ្នា​២០២២​។ ក្រុមហ៊ុន​តែង​រៀបចំ​កម្មវិធី​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​ការជំរុញ​លើកទឹកចិត្ត និង​តម្រង់​ទិសដៅ​ក្រុមការងារ និង​ភ្នាក់ងារ​លក់ ដើម្បី​បង្កើន​ស្មារតី​នៃ​ការខិតខំ និង​បន្ត​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាពនិង​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ទីផ្សារ​ដែល​កំពុងមាន​ភា​ព​ប្រកួតប្រជែង​។

​អគ្គនាយក​ក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បាន​លើកឡើងថា ក្រុមហ៊ុន​តែង​បង្ក​បរិយាកាស​ការងារ​ល្អៗ​ដល់​បុគ្គលិក​ទាំង​ការបណ្តុះបណ្តាល និង​តែង​រៀបចំ​កម្មវិធី​ធំៗ ដើម្បី​បង្ហាញ​ការទទួលស្គាល់​ពី​សមិទ្ធិ​ផល តាមរយៈ​ការផ្តល់​ពានរង្វាន់ វិញ្ញាបនបត្រ និង​ដំឡើង​តួនាទី​ជាដើម​។​

​លោក​ថ្លែងថា​៖ «​ទោះ​ឋិត​ក្នុងស្ថានភាព​ដែល​បង្កឡើង​ដោយ​បញ្ហា​កូ​វីដ​-១៩ ក៏​ភ្នាក់ងារ​លក់​របស់​យើង​នៅតែ​បន្ត​ការខិតខំ និង​បោះជំហាន​ឥតឈប់ឈ ដើម្បី​ជួយ​សម្រួល​ការទិញ លក់ ដល់​អតិថិជន​។ ហើយ​ទាំងនេះ​ក៏​ព្រោះតែ​អតិថិជន​ចាប់ផ្តើម​យល់ដឹង​កាន់តែច្រើន​លើ​ការប្រើប្រាស់​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ស្តង់ដារ មាន​ភ្នាក់ងារ​រាប់ រយ​ពាន់​នាក់ មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដែល​តែងតែ​ផ្តល់​ទំនុកចិត្ត​ខ្ពស់​សម្រាប់​អតិថិជន ក៏ដូចជា​ម្ចាស់​គម្រោង​»​។​

​កម្មវិធី Career Advancement Day របស់​ក្រុមហ៊ុន ERA Cambodia ទទួលបាន​ការចូលរួម​សហការ​គាំទ្រ​ពី​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ធំៗ​ដូចជា​គម្រោង Morgan EnMaison, La Vista,R&Fនិង​គម្រោង​ខុនTime Square ហើយ​ម្ចាស់​គម្រោង​ខុន​ដូ​ទាំងនេះ​ក៏បាន​ប្រកាស​បញ្ចុះតម្លៃ​ពិសេសខណៈដែល​ក្រុមហ៊ុន Z1 FINAN CIAL ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថ្នាល​បច្ចេកវិទ្យា​វិនិយោគ​ដោយ​ផ្តោតលើ​វិស័យ​អចលនទ្រព្យ​តាមបែប​បច្ចេកវិទ្យា Blockchain ក៏បាន​បង្ហាញ​វត្តមាន​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​នៅក្នុង​កម្មនេះ​ផងដែរ​។

ERA Real Estate ជា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧២ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។ ប​ច្ច​ប្បន្ន​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​មួយ​នេះ​មាន​ភ្នាក់ងារ​អាជីព​ប្រមាណ ៤០ ០០០​នាក់ ជាមួយ​ការ​រិ​យា​ល័យ​ប្រតិបត្តិការ​ដល់​ទៅ ២ ២០០ ការិយាល័យ នៅ​ទូទាំង ៣៧ ប្រទេស​លើ​ពិភពលោក​។

​ម៉ាក​យីហោ​អចលនទ្រព្យ ERA Real Estate ត្រូវបាន​នាំ​ចូលមក​កម្ពុជាហើយ​ប្រតិបត្តិការ​ក្រោម​ឈ្មោះERA Cambodia ចាប់តាំងពី​ឆ្នាំ​២០១៨ដែល​ដឹកនាំ​ដោយ​លោក ខន គង្គា ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​។ ERA Cambodia ជា​ក្រុមហ៊ុន​មាន​ឯកទេស​ទិញ លក់ និង​ជួល​ខុន​ដូ ដោយ​ផ្ដោតលើ​តំបន់​សំខាន់​៣​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​ប្រមាណ ១ ៥០០​នាក់ សម្រាប់​បម្រើសេវា​កម្ម​ទិញ លក់ និង​ជួល​ខុន​ដូ​នៅ​កម្ពុជា​។

​រយៈពេល​ជាង ៤​ឆ្នាំ​នៃ​វត្តមាន​ក្រុមហ៊ុន​ERACambodia​បើក​ដំណើរការ​នៅក្នុង​ទីផ្សារ​កម្ពុជា​ក្រុមហ៊ុន​នេះ​ទទួលបាន​ការសហការ​ដើម្បី​លក់​គម្រោង​ខុន​ដូ​ធំៗ​ជាង​៣០​គម្រោង ដែល​ទុនវិនិយោគ​នៃ​គម្រោង​ទាំងនេះ​បូក​បញ្ចូល​គ្នា​មានតម្លៃ​ខ្ទង់ពាន់​លាន​ដុល្លារ​អាមេរិក​។

​បើតាម​អគ្គនាយក​ក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បាន​បញ្ជាក់ថា រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ យុវជន​កម្ពុជា​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ដែល​ទិញ​ខុន​ដូ​តាមរយៈ​ក្រុមហ៊ុន ERA Cambodia ភាគច្រើន​គឺជា​យុវជន​ក្នុងស្រុក​ដែលមាន​វ័យ​ចន្លោះ​ពី ២៥ ទៅ ៣៥​ឆ្នាំ និង​មួយចំនួនទៀត​ជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​បរទេស ទិញ​ទុក​វិនិយោគ​។ លោក​បន្ថែមថា អនាគត​ខុន​ដូ​នឹង​ក្លាយជា​តម្រូវការ​ចម្បង​របស់​យុវជន​កម្ពុជា ហើយ​រាជធានី​ភ្នំពេញ​ជាទី​តាំង​យុទ្ធសាស្ត្រ​សម្រាប់​ការផ្គត់ផ្គង់​ខុន​ដូ​៕Ph