​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជើងឯក​ជាតិ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២២ កក្កដា​នោះ ក្រុម​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយមាស ច្រើនជាងគេ​ទៀតហើយ​។​

នេះ​ជាការ​ប្រកួត​ដែល​ប្រើប្រាស់​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ពិធី​បិទ ការប្រកួត មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ ដែលជា​ប្រធាន​សហព័ន្ធ និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​និយាយថាៈ ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នេះ ចាប់ផ្តើម​ការប្រកួត ជា​ផ្លូវការ នា​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ ប្រចាំឆ្នាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ក្លិប​ចូលរួម​ចំនួន ១០ ក្លិប លើ ៤ វិញ្ញាសា​ធំ គឺ​វិញ្ញាសា​ឯកត្តជន​បុរស​-​នារី វិញ្ញាសា​វាយ​គូ​បុរស និង​វិញ្ញាសា​វាយ​ក្រុម​បុរស​។​

​ក្លិប​ទាំង​១០ ដែល​ចូលរួម មាន​ក្លិប​កីឡាវាយកូនឃ្លីលើតុ​រដ្ឋ​សភា​សែន​ជ័យ ក្លិប​កីឡា​វាយ កូនឃ្លី​លើ​តុ​ក្រសួងមហាផ្ទៃ ក្លិប​កីឡាវាយកូនឃ្លីលើតុ​ឌីណាម៉ិច ក្លិប​កីឡាវាយកូនឃ្លីលើតុ អូ​តូ​ប៊​ល ក្លិប​កីឡាវាយកូនឃ្លីលើតុ​ព្រះ​នរាយ៍ ក្លិប​កីឡាវាយកូនឃ្លីលើតុ​៥​បៀ​ល (5build) ក្លិប​កីឡាវាយកូនឃ្លីលើតុ​បុរី ជី​ប៊ី​អេ​ស៊ី​ដេ​ន ក្លិប​កីឡាវាយកូនឃ្លីលើតុ​លី​ស៊ី​ង​គ្រុប ក្លិប​កីឡាវាយកូនឃ្លីលើតុ​សេន​ត្រល​ផ​ក​ស្ព​ត​ខំ​ផ្លិ​ច និង​ក្លិប​កីឡាវាយកូនឃ្លីលើតុ ហ្វើ​ស​សាត​។​

សម្រាប់​វិញ្ញាសា​វាយ​គូ​បុរស​៖ មេដាយមាស បាន​ទៅលើ​ក្លិប​ក្រសួងមហាផ្ទៃ មេដាយប្រាក់ បាន​ទៅលើ​ក្លិប​ក្រសួងមហាផ្ទៃ និង​មេដាយសំរិទ្ធ បាន​ទៅលើ​ក្លិប បុរី ជី​ប៊ី​អេ​ស៊ី​ដេ​ន និង​ក្លិប ៥​បៀ​ល (5build)​។​

​វិញ្ញាសា​វាយ​ក្រុម​បុរស​៖ មេដាយមាស បាន​ទៅលើ​ក្លិប​ក្រសួងមហាផ្ទៃ មេដាយប្រាក់ បាន​ទៅលើ​ក្លិប ឌីណាម៉ិច និង​មេដាយសំរិទ្ធ​បាន​ទៅលើ​ក្លិប​ព្រះ​នរាយ៍ និង​ក្លិប​បុរី ជី​ប៊ី​អេ​ស៊ី​ដេ​ន ។​

​ចំណែក​វិញ្ញាសា​វាយ​ឯកត្តជន​បុរស​៖ មេដាយមាស បាន​ទៅលើ​ក្លិប​ក្រសួងមហាផ្ទៃ មេដាយប្រាក់ បាន​ទៅលើ​ក្លិប​ក្រសួងមហាផ្ទៃ និង​មេដាយសំរិទ្ធ បាន​ទៅលើ​ក្លិប​ក្រសួង មហាផ្ទៃ និង​ក្លិប​ក្រសួងមហាផ្ទៃ​។​

​ចំណែក​វិញ្ញាសា​វាយ​ឯកត្តជន​នារី​៖ មេដាយមាស បាន​ទៅលើ​ក្លិប​ក្រុមហ៊ុន​លី​ស៊ី​ង​គ្រុប មេដាយប្រាក់ បាន​ទៅលើ​ក្លិប​ក្រុមហ៊ុន​លី​ស៊ី​ង​គ្រុប និង​មេដាយសំរិទ្ធ បាន​ទៅលើ​ក្លិប​ក្រុមហ៊ុន​លី​ស៊ី​ង​គ្រុប និង​ក្លិប​ក្រុមហ៊ុន​លី​ស៊ី​ង​គ្រុប ៕/V​