ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ស្រះ​ដំរី ត្រូវបាន​គេ​ដឹងថា ជា​អតីត​ដែនដី​រាជធានី​បុរាណ ដែល​ស្ថិតនៅលើ​ខ្នងភ្នំ​គូលែន ក្នុងភូមិ​សាស្ត្រ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​នៅ​តំបន់​ស្រះ​ដំរី​នាពេល​បច្ចុប្បន្ន វា​បាន​ក្លាយជា​ទីតាំង​ទេសចរណ៍​ដ៏​មាន​សក្ដានុពល និង​ជាទី​សក្ការៈ​សម្រាប់​អ្នកមាន​ជំនឿ ដែល​តែងតែ​មក​គោរពបូជា ហើយ​នៅពេល​គេ​បានឃើញ​រូបសំណាក​សត្វ​ដំរី​ដ៏​ធំ​ឈរ​នៅ​កណ្ដាល​ព្រៃ​ជ្រៅ និង​ទេសភាព​ប្លែក​ភ្នែក តាមរយៈ​ធម្មជាតិ​ដ៌​ស្រស់បំព្រង គឺជា​ដែនដី​នៃ​ក្តី​ស្រមៃ​សម្រាប់​អ្នក​ស្រឡាញ​ធម្មជាតិ ។

​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន មាន​ផ្ទៃដី​សរុប​ចំនួន ៣៧.៥០០ ហិច​តា ជា​ឧ​ធ្យាន​មួយ ដែល​សំបូរ​ទៅដោយ​បេតិកភណ្ឌ​វប្បធម៌ និង ធនធានធម្មជាតិ ។

​កម្ពុ​ជាមាន​ផ្ទៃដី​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៤១ ភាគរយ ដោយមាន ឧ​ធ្យាន​ជាតិ​ចំនួន ១២ ដែនជម្រកសត្វព្រៃ ១៨ តំបន់ការពារទេសភាព ៨ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ៥ តំបន់​រ៉ា​ម​សារ ៤ តំបន់​បេតិកភណ្ឌ​ធម្មជាតិ ១ និង របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​៣ ៕