ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​:​ កាលពី​ថ្ងៃ​ទិ​២២ ​ខែកក្កដា​ ឆ្នាំ​២០២២ ក្រុមការងារ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច បាន​ចុះជួយ​សម្រប​សម្រួលការ​ធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ លើ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ក្នុងភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ ដែល​ទទួលរង​គម្រាម​កំហែង​ដោយ​ជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​ក្រុមយុវជន​ខាងលើ​បានអោយដឹង​បន្តថា​: សកម្មភាព​នេះ​ជាការ​ឆ្លើយតប​នឹង​ការដាក់​ទិសដៅ​របស់ លោក ប៉ាន់​ខែម ប៊ុនថន ប្រធាន​ប្រតិបត្តិ​សម្ព​ន្ធ័​យុវជន​ស្រលាញ់​សន្តិភាព ៕​