ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីហេតុការណ៍ នៅរសៀលថ្ងៃទី២២ ខែកក្កដា ដែលមានក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូល​​ផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវចាប់ពីមុខចំណុចផ្សារទំនើបអីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យ បៀលប្រាយ៕