​ប្រែ​សម្រួលៈ​បំណង​(ST)៖ តំបន់​ស៊ីន​ជាំ​ង​(Xinjiang)​របស់​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​កក្កដា​បាន​ព្រមាន​អំពី​ទឹកជំនន់​និង​ការបា​ក់ដី​បន្ថែម ដែល​នឹង​ប៉ះពាល់​ដំណាំ​កសិកម្ម នៅពេល​រលក​កំដៅ​វាយ​ប្រ​​ហារ​ទូទាំង​តំបន់ ដែល​វា​កាន់តែ​ពន្លឿន​ការរលាយ​ផ្ទាំង​ទឹកក​កបង្ក​ហានិភ័យ​ដល់ផ​លិត​កម្ម​កប្បាស​។​

​ស៊ីន​ជាំ​ង​តំណាង​អោយ​កន្លែង​ផលិត​កប្បាស​ប្រមាណ​២០​ភាគរយ​នៃ​ផលិតកម្ម​កប្បាស​ពិភពលោក​

​ចិន​បាន​និង​កំពុង​រង​កំដៅ​ខែ​ក្តៅ​លើស​ពី​កំរិត​ធម្មតា​ចា​ប់​តាំងពី​ខែ​មិថុនា​មក ដែល​អ្នក​ឧតុនិយម​ខ្លះ​បន្ទោស​លើ​ការប្រែប្រួល​អាកាសធាតុ​។​

​អាកាសធាតុ​ក្តៅ​ខ្លាំង​នាំអោយមាន​សេចក្តីត្រូវការ​ភ្លើង​ច្រើន​ដើម្បី​ធ្វើអោយ​ត្រជាក់​លំនៅដ្ឋាន ការិយាល័​យនិង​បណ្តា​រោងចក្រ​។​នៅក្នុង​តំបន់​ធ្វើ​កសិកម្ម ភាពរាំងស្ងួត​ក៏​បង្កការ​ព្រួយបារម្ភផងដែរ​។​

​រលក​កំដៅ​ចុង​ក្រោយ​នៅ​ស៊ីន​ជាំ​ង​បាន​អូសបន្លាយ​ពេល​យូរ​ជា​ពិសេស​និង​មាន​លក្ខណៈ​បាចសាច​ទូទៅ នេះ​បើ​តាម​បណ្ឌិត ចេ​ន ជុន​យ៉ាន អ្នកជំនាញការ​នៅ​ផ្នែក​ឧតុនិយម​ស៊ីន​ជាំ​ង​។​លោកស្រី​បាន​កត់​​សំគាល់ថា អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ភាគ​ខាងត្បូង​និង​ខាងកើត​តំបន់​ដែល​មាន​ទំហំ​ស្មើ​បារាំង​ពីរដង មាន​រយៈពេល​ដប់​ថ្ងៃ​មកហើយ​។​

​រលក​កំដៅ​ក៏​វាយប្រហារ​ចិន​ចាប់ពី​ភាគ​ខាងកើត​ដ​ល់ខាងលិច នៅពេល​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ត្រូវ​រំពឹងថា​នឹង​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​ផ្នែក​ឧតុនិយម​ស៊ីន​ជាំ​ង បាន​ព្យាករណ៍​ថា សីតុណ្ហភាព​នៅ​ផ្នែក​មួយ​ចំនួន​នៃ​តំបន់​នេះ​អាច​ឡើងដល់​៤០​អង្សា​សេ និ​ង​តំបន់​ខ្លះ​ទៀត​នៅ​ទីក្រុង​ធឺ​ភែន​(Turpan)​អាច​ឡើងដល់​៤៥​អង្សា​សេ​ឬ​លើ​ពីនេះ​​នៅ​២៤​ម៉ោង​ខាងមុខ​។​

​ផ្នែក​ឧតុនិយម​ចិន​បាន​និយាយ​កាល​ពី​មួយ​ថ្ងៃមុន​នេះ​ថា​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ស៊ីន​ជាំ​ង​បង្ក​ហានិភ័យ​ខ្ពស់​មួយ​អំពី​ការបាក់​ទំនប់​ទឹក​នៅ​ទន្លេ​អាក​ស៊ូ​(Aksu)​ក្បែរ​ព្រំដែន​ចិន​ជាប់​នឹង​​គៀ​ហ្គី​ស្ថាន​។​

​ល្បី​ខាង​វាល​ខ្សាច់​របស់​វា ស៊ីន​ជាំ​ង​ក៏​សំបូរ​ជួរ​ភ្នំ​វែងៗ​នៅតាម​ព្រំដែន​របស់​វា រួម​មាន​ជួរ​ភ្នំ​ធៀន​សាន​(Tian Shan) ភ្នំ​ផាមៀ​(Pamirs)​ភ្នំ​ឃុន​លុន​(Kunlun)​និង​ភ្នំកា​រ៉ា​កូរ៉ាម​(Karakoram)​ដែលជា​​កន្លែង​ទាក់ទាញ​ទេសចរ​។​

​សូមបញ្ជាក់​ថា ស៊ីន​ជាំ​ង​តំណាង​អោយ​កន្លែង​ផលិត​កប្បាស​ប្រមាណ​២០​ភាគរយ​នៃ​ផលិតកម្ម​កប្បាស​ពិភពលោក​៕

​បុគ្គលិក​ជួយសង្គ្រោះ​នៅ​លើ​ទូក​មួយ​ក្រោយ​ការ​ជន់​លិច​ទីក្រុង​គី​ញ​យ៉ាង​ក្នុង​ខេត្ត​ហ្កា​ន់​ស៊ូ​ភាគ​ពាយ័ព្យ​ប្រទេស​កាលពី​ថ្ងៃ​១៦​កក្កដា ២០២២