ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ កងកម្លាំង​នគរបាល​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះបង្ក្រាប​ទីតាំង​បញ្ចាំ​ម៉ូតូ ខុសច្បាប់ យីហោ លឹម សេង ហើយ​បាន​រកឃើញ​ម៉ូតូ​ចំនួន ៣៣ គ្រឿង ក្នុងនោះ ម៉ូតូ​ដែល មាន​ឯកសារ​ត្រឹមត្រូវ ចំនួន ១៥ គ្រឿង និង​អត់​ឯកសារ ចំនួន ១៨ គ្រឿង​។​

​លោក ទិ​ត សំណាង ស្នងការរង​នគរបាល​ខេត្តកំពង់ធំ បានបញ្ជាក់​ថាៈ កាលពី​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ កងកម្លាំង​នគរបាល​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះបង្ក្រាប​ទីតាំង​បញ្ចាំ​ម៉ូតូ ខុសច្បាប់ ដែលមាន​ម្ចាស់ ឈ្មោះ លឹម សេង មាន​ទីតាំង​ស្ថិត​នៅជាប់​ផ្សារ​រំលង ក្នុងភូមិ​រំចេក ឃុំ​ទ្រៀល ស្រុក​តាំងគោក ។​

​លោក ទិ​ត សំណាង បានបញ្ជាក់​ទៀតថាៈ នៅក្នុង​ការបង្ក្រាប​នេះដែរ កងកម្លាំង​នគរបាល ចម្រុះ បាន​រកឃើញ​ម៉ូតូ​ចំនួន ៣៣ គ្រឿង ក្នុងនោះ ម៉ូតូ​ដែល មាន​ឯកសារ​ត្រឹមត្រូវ ចំនួន ១៥ គ្រឿង និង​អត់​ឯកសារ ចំនួន ១៨ គ្រឿង​។​

​បច្ចុប្បន្ន ម៉ូតូ​ដែល​អត់​ឯកសារ អត់​ច្បាប់ និង​ម្ចាស់ ត្រូវបាន​បញ្ជូនទៅ​សួរនាំ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទ្រៀល ដើម្បី​ចាត់ការ​បន្ត​៕/V​