សម្តេច​ក្រឡាហោម ស ខេង រិះគន់​អាមេរិក រឿង​ដាក់​ចំណាត់ថ្នាក់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានបង្ហាញ​ការភ្ញាក់ផ្អើល ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​អាមេរិក ដាក់​កម្ពុជា ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដែល​មានន័យថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ឆន្ទៈ ក្នុងការ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស​។ សម្តេច​បាន​រិះគន់​អាមេរិក​ថា ប្រទេស​ខ្លះ ដូចជា​ធ្វើ​ការងារ​នេះ មិនបាន​ល្អ​ទេ តែ​បែរជា​បាន​ពិន្ទុ​ល្អ​វិញ​។