ដោយៈទេព មង្គល / ភ្នំពេញៈ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នេះ អំពីការរកឃើញ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលមានជំងឺអុតស្វា នៅរាជធានីភ្នំពេញ នោះ ក្រសួងសុខាភិបាល ក៏បានណែនាំក្រើនរំលឹកជាថ្មី និងជាបន្ទាន់ ស្តីពីការបង្ការការចម្លងជំងឺអុតស្វា (Monkey pox) នេះ ។
នៅក្នុងសេចក្ដីជូនដំណឹងក្រើនរំលឹករបស់ក្រសួងសុខាភិបាលលោកនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយុគ្គល គ្រួសារ និងសហគមន៍យើងត្រូវយកចិត្តទុកដាក់ អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើង ជាយថាហេតុ ។
សូមអានសេចក្ដីជូនដំណឹងក្រើនរំលឹក របស់ក្រសួងសុខាភិបាល ស្ដីពីការបង្ការការចម្លងជំងឺ អុតស្វា (Monkey pox) ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖