ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ភ្លើងព្រៃដែលធ្វើដំណើរយ៉ាងលឿនមួយនៅក្បែរឧទ្យានជាតិយ៉ូសេមីត(Yosemite)កាន់តែពង្រីកទំហំកាលពីថ្ងៃសៅរ៍ និងក្លាយជាភ្លើងព្រៃធំបំផុតប្រចាំឆ្នាំនៅរដ្ឋកាលីហ្វ័រញ៉ា ដោយបណ្តាលអោយមានការបញ្ជាជម្លៀសមនុស្សរាប់ពាន់នាក់ និងការបិទចរន្តអគ្គិសនីដល់ផ្ទះនិងកន្លែងរកស៊ីជាង២.០០០។
ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រនៅក្នុងឧទ្យានមួយក្បែរទីប្រជុំជនមីដផាញស៍( Midpines)និងត្រឹមថ្ងៃសៅរ៍វាបានលេបត្របាក់ព្រៃអស់ជិត៣៨គីឡូម៉ែត្រការ៉េ ។ការបញ្ជាអោយជម្លៀសមនុស្សជាង៦.០០០នាក់ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅលើទំហំដីរាប់គីឡូម៉ែត្រក្នុងតំបន់ជនបទមិនសូវមានប្រជាជនរស់នៅ។
បុគ្គលិកអគ្គិភ័យជាង៤០០នាក់កំពុងប្រយុទ្ធនឹងភ្លើងព្រៃ រួមជាមួយឧទ្ធម្ភាគចក្រ យន្តហោះទម្លាក់ទឹកនិងត្រាក់ទ័រឈូស។ពួកគេប្រឈមនឹងលក្ខខណ្ឌដ៏អាក្រក់ រួមានអាកាសធាតុក្តៅ ផ្សែងនិងសំណើមតិច។ត្រឹមព្រឹកថ្ងៃសៅរ៍ អគ្គិភ័យបានបំផ្លាញសំណង់លំនៅដ្ឋាននិងពាណិជ្ជកម្មអស់ដប់ និងបង្ខំអោយបិទផ្លូវហាយវ៉េមួយ ។
សូបញ្ជាក់ថា កាលីហ្វ័រញ៉ាកំពុងជួបភ្លើងព្រៃកាន់តែធំនិងសាហាវឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលអាកាសធាតុប្រែប្រួលដែលធ្វើអោយប៉ែកខាងលិចកាន់តែក្តៅនិងស្ងួតទៅនៅ៣០ឆ្នាំមកនេះ។ពួកអ្នកវិទ្យាសាស្ត្របាននិយាយថា អាកាសធាតុនឹងបន្តអាក្រក់ទៅរីឯភ្លើងឆេះព្រៃក៏កាន់តែកើតមានញឹកញាប់ កាន់តែបំផ្លិចបំផ្លាញនិងមិនអាចទស្សន៍ទាយបានកាន់តែខ្លាំងឡើងផងដែរ៕
បុគ្គលិកអគ្គិភ័យជាង៤០០នាក់កំពុងប្រយុទ្ធនឹងភ្លើងព្រៃ រួមជាមួយឧទ្ធម្ភាគចក្រ យន្តហោះទម្លាក់ទឹកនិងត្រាក់ទ័រឈូស