​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បើតាម​វេជ្ជបណ្ឌិត​របស់លោក ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន «​កំពុង​រើប​រើ​ច្រើន​»​ពី​ជំងឺ​កូវី​ដ​១៩ ទោះ​ជា​លោក​នៅ​ឈឺ​ក​បន្តិចបន្តួ​ចក្តី​។​

​វេជ្ជបណ្ឌិត ខេ​វិន អូ ខ័រ​នឺ​( Kevin O’Connor)​បានសរសេរបង្ហោះថា «​លោក​ប្រធានាធិបតី​ឆ្លើយតប​នឹង​ថ្នាំ​ដូច​ការរំពឹងទុក តែ​លោក​នៅ​ឈឺ​ក​ហើយ​រោគសញ្ញា​ដទៃទៀត​ដូចជា​ក្អក ហៀរ​សំបោរ​និង​ឈឺ​​ខ្លួន​បាន​បាត់​ហើយ​»​។​

​សូមបញ្ជាក់​ថា​លោកបៃ​ដិនបាន​តេស្តិ៍​វិជ្ជមាន​កូ​វីដ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន និង​បាន​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​Paxlovid​ដើម្បី​កាត់បន្ថយ​ការវិវត្ត​ទៅរក​ការ​ឈឺ​ធ្ងន់​៕

​វេជ្ជបណ្ឌិត ខេ​វិន អូ ខ័រ​នឺ កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា លោក​ប្រធានាធិបតី​ទំនង​ជា​ឆ្លង​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ប្រភេទ​BA.5​ដែល​កំពុង​ឆ្លង​រាលដាល​ពេញ​អាម៉េរិក​