ប្រែសម្រួលៈបំណង(ST)៖ បណ្តាហាងប្រើម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសបារាំងនឹងត្រូវបញ្ជាអោយបិទទ្វារបើមិនដូច្នេះទេនឹងរងការពិន័យ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីម្នាក់ នៅពេលប្រទេសចាត់វិធានការប្រឆាំងនឹងការខ្ជះខ្ជាយថាមពល។
រដ្ឋមន្ត្រីបរិស្ថានបារាំងលោកអាញេស ប៉ានីញ៉េ-រូណាស៊ែរ( Agnes Pannier-Runacher)បានប្រាប់វិទ្យុ RMCថា ការបើកទ្វារចំហចោលនៅពេលបើកម៉ាស៊ីនត្រជាក់នាំអោយស៊ីភ្លើង(ចរន្ត)កើនឡើង២០ភាគរយ …វាមិនទំនង»។
លោករដ្ឋមន្ត្រីបាននិយាយថា អាជ្ញាធរក៏មានផែនការរឹតត្បិតការប្រើភ្លើងតែងលម្អផងដែរ។
លោកបាននិយាយថា« នៅប៉ុន្មានថ្ងៃខាងមុខ ខ្ញុំនឹងចេញច្បាប់ពីរ មួយនឹងពង្រីកការប្រើភ្លើងឃោសនាផ្សាយពាណិជ្ជកម្ម នៅចម្លោះម៉ោង១រំលងអធ្រាតនិងម៉ោង៦ព្រឹក លើកលែងតែនៅតាមអាកាសយានដ្ឋាននិងស្ថានីយ ។ទីពីរ ហាមហាងប្រើម៉ាស៊ីនត្រជាក់និងម៉ាស៊ីនកំដៅបើកទ្វារចោលពេលប្រើវា»។
ទីក្រុងខ្លះនៅបារាំងចេញច្បាប់នៅខែកក្កដានេះ ដោយដាក់ពិន័យចំពោះហាងប្រើម៉ាស៊ីនត្រជាក់ណាដែលរំលោភ
ទីក្រុងខ្លះនៅបារាំង ក៏ដូចជាផ្នែកដទៃទៀតនៅអឺរ៉ុប ដែលរងការវាយប្រហារដោយរលកកំដៅកាលពីពេលថ្មីៗ បានចេញច្បាប់បន្ថែមដោយដាក់ពិន័យលើហាងប្រើម៉ាស៊ីនត្រជាក់ដែលរំលោភច្បាប់។រដ្ឋាភិបាលបារាំងឥឡូវមានផែនការពង្រីកបំរាមនេះនៅទូទាំងប្រទេស ដោយពិន័យប្រាក់៧៥០អឺរ៉ូ តែសំរាប់អ្នករំលោភដំបូងនឹងទទួលការអប់រំច្រើនជាងការពិន័យប្រាក់៕