ដោយ: ចាន់តូ/ភ្នំពេញ: ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងតាមល្បួងនាំយកនារីម្នាក់ទៅរំលោភបានសម្រេចbIដង នៅក្នុងវាលស្រែជិតនិងវត្តជង្លុងម្លូ រួចប្លន់យកទូរសព្ទដៃ ខ្សែក ខ្សែដៃ និងម៉ូតូម៉ាកប៊ីតមួយគ្រឿង រួចជិះគេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិកន្ទូកខាងត្បូង ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
នារីរងគ្រោះមានអាយុ២៩ឆ្នាំ មុខរបកម្មកររោងចក្រ ជិះម៉ូតូម៉ាកហុងដាប៊ីតមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ ១IF-៨១១៧ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមការបញ្ជាក់ពីនារីរងគ្រោះ ខាងលើបានរៀបរាប់អោយដឹងថាដំបូងឡើយដោយរូបនាងបានជិះម៉ូតូចេញពីផ្ទះ មករកហូបអីរួចរូបនាងបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ពេលជិះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែលេចមុខជនសង្ស័យមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ជិះមកកៀរឲ្យឈប់ រួចជនសង្ស័យម្នាក់ក៏បានឡើងទៅជិះម៉ូតូពីក្រោយនារីរងគ្រោះដោយគំរាមមិនអោយស្រែក និងអោយជិះរហូតទៅដល់ផ្លូវលំខាងជើងវត្តជង្លុងម្លូ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូលក្រោយមកជនសង្ស័យទាំងបីនាក់បាននាំនារីរងគ្រោះទៅក្នុងវាលស្រែមួយកន្លែង ធ្វើសកម្មភាពរំលោភបានសម្រេចម្នាក់ម្ដង ហើយដោះយកខ្សែដៃ ខ្សែកទម្ងន់២ជី ទូរសព្ឌដៃនិងម៉ូតូមួយគ្រឿងទៀតជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយពីជនសង្ស័យទៅបាត់នារីរងគ្រោះក៏បានរត់ចេញមកក្រៅស្រែកអោយប្រជាពលរដ្ឋជួយនាងរួចអោយសំលៀកបំពាក់ និងទាក់ទងទៅសមត្ថកិច្ចអោយចុះមកអត្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ នាំយកនារីរងគ្រោះខាងលើទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទូកដើម្បីសាកសួរបន្តរួចអោយនារីរងគ្រោះដាក់ពាក្យបណ្ដឹងដើម្បីតាមរកជនដៃដល់យកមកចាត់ការទៅតាមច្បាប់៕