ដោយ:កាំពី/ក្រចេះ:លោក នូ សុផល អភិបាលរងស្រុកស្នួលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តដេាយខ្លួនឯង ហើយក្រឡាប់ធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យបាត់បង់ជីវិត នៅកន្លែងកើតហេតុតែម្តង នៅចំនុចផ្លូវជាតិលេខ៧​ (ស្នួល-ក្រចេះ)​ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ២៦៨ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល​ ខេត្តក្រចេះ​ កាលពីវេលាម៉ោងជាង២ទាបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា លោកនូ សុផល អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះទៅទិសខាងត្បូង បើករថយន្ដហាយប្រ៊ីតពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ ភ្នំពេញ 2R=5300 ដោយបើកបរបរក្នុងល្បឿនលឿនដល់ចំនុចកើតហេតុខាងលើ រ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់រថយន្តចូលក្នុងប្រឡាយទឹកតែម្ដង។

​ បច្ចុប្បន្ន​សាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសពយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕សរន


រូបថត៥សន្លឹក លោក អភិបាលរងស្រុកស្នួលបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែង