​ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​សារជាថ្មី នៃ​ការដាក់ឱ្យ​អនុវត្ត តារាង​កម្រៃ​សេវា​គ្រប់គ្រង​សំរាម សំណល់​រឹង (​ថ្មី​) នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ ដោយបានព្រមាន​ចាត់វិធានការ ចំពោះ​អ្នក​មិន​ព្រម​បង់ថ្លៃ​សេវា​សំរាម​ថ្មីនេះ។

​ទន្ទឹមនឹង​ការ​ក្រើនរំលឹក​សារជាថ្មី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ម្ចាស់ លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និង​ឯកជន សូមមេត្តា​រួសរាន់ មក​បង់ថ្លៃ​សេវា គ្រប់គ្រង​សំរាម សំណល់​រឹង (​ថ្មី​) ។​

​ក្នុងករណី​ដែល​មិន​ព្រម​បង់ថ្លៃ​សេវា តាម​តារាង​កម្រៃ​ថ្មី​នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា នឹង​ចាត់វិធានការ ដូចជា ១-​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ តាម​បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ ២-​កត់ត្រា​ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម ជា​បណ្ដោះអាសន្ន​។ ៣-​អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត តាម​ការចាំបាច់​។

​សូម​អាន​សេចក្ដីជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ក្រើនរំលឹក​សារជាថ្មី នៃ​ការដាក់ឱ្យ​អនុវត្ត តារាង​កម្រៃ​សេវា​គ្រប់គ្រង​សំរាម សំណល់​រឹង (​ថ្មី​) នៅ​រាជធានី​ភ្នំពេញ ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោមៈ​