​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់ មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) បានឱ្យដឹង​នៅ​យប់​ថ្ងៃអាទិត្យ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថាៈ កម្លាំង​ជំនាញ បាន​បើក ប្រតិបត្តិ​ការបង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​គ្រឿង ញៀន ជាង ៤៥ គីឡូក្រាម​។​

​របាយការណ៍​ដដែល បាន​បន្តថាៈ អនុវត្តតាម​បញ្ជា​លោក នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកនាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី ២១ ខែ​០៧ ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល កម្លាំង​ជំនាញ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ទោ សារី បុត្រ​សត្យា លោក វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម នាយករង​ម​ន្វី​រ លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ (​ក​១០) មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ៤ គោលដៅ​ផ្សេងគ្នា ជា​បន្តបន្ទាប់​គឺៈ -​គោលដៅ​ទី​១: នៅ​ចំណុច​បន្ទប់​លេខ C3-1521 ជាន់​ទី​១៥ ខុន​ដូ​អូ​ឡាំ​ព្យា ផ្លូវ​១៨២ ស្ថិតក្នុង សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ -​គោលដៅ​ទី​២: នៅ​បន្ទប់​លេខ C4-1103 ជាន់​ទី​១១ ខុន​ដូ​អូ​ឡាំ​ព្យា ផ្លូវ​១៨២ ស្ថិតក្នុង សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ -​គោលដៅ​ទី​៣: បន្ទប់​លេខ C4-1219 ជាន់​ទី​១២ ខុន​ដូ​អូ​ឡាំ​ព្យា ផ្លូវ​១៨២ ស្ថិតក្នុង សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ -​គោលដៅ​ទី​៤: នៅ​ចំណុច បន្ទប់​លេខ​៨៧០៨ ជាន់​ទី​៦ សណ្ឋាគា​រចយ ផ្លូវ​លេខ​១៨២ សង្កាត់​អូរ​ប្ញ​ស្សី ៧​មករា ។​

​ជា​លទ្ធផល​នៃប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​នេះ គឺ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់​
​ឈ្មោះ HU FENGWEN ភេទ​ប្រុស កើត​ឆ្នាំ ១៩៨៩ ជនជាតិ​ចិន ព្រមទាំង​បាន​ដកហូត​វត្ថុតាង មាន -​អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៧ គ​.​ក្រ ១៥០.១៦ ក្រាម -​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៤ គ​.​ក្រ ០២៤ ក្រាម -​កេ​តា​មីន (KETAMIN) ទម្ងន់ ២៤ គ​.​ក្រ ៣៨០ ក្រាម -​នី​មេ​តា​ហ្សេ​ប៉ា​ម (NIMETAZEPAM) ទម្ងន់ ១៤៤ ក្រាម​។ សរុប​សារធាតុ​ញៀន ចំនួន ៤៥ គ​.​ក្រ ៦៩៨,១៦ ក្រាម -​កញ្ឆា ៤០៨ ក្រាម – សារធាតុ​គីមី ២៥ គ​.​ក្រ ១៥៣,៣៨ ក្រាម​។​

​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី ៕/V