ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ​ជួសជុល​ប្រាសាទបន្ទាយឆ្មារ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២ បានរៀបចំ​ចាក់​កម្រាល​ទម្រ រូបចម្លាក់​លោ​កិ​ស្វរៈ ព្រះហស្ត​៣២ និង​លោ​កិ​ស្វរៈ ព្រះហស្ត​១៦ នៅ​ជញ្ជាំង​ខាងលិច ប្រាសាទបន្ទាយឆ្មារ រួចរាល់​ហើយ​។​

​លោ​កិ​ស្វរៈ គឺជា​ព្រះ​ពោធិសត្វ នៃ​ព្រះពុទ្ធសាសនា ។ ប្រាសាទបន្ទាយឆ្មារ ដែល​កសាងឡើង នៅ​ចុង​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី​ប្រទាន​ឧទ្ទិស​ដល់​ព្រះរាជបុត្រ សំណព្វ ” ស្រិ​ន្ទ្ឬ​:​កុមារ និង​សេនា​ជំនិត ឬ ស​ញ្ជ​ក់ ៤ នាក់ ដែល​បូជាជីវិត ក្នុង​សង្គ្រាម​បង្ក្រាប ចាម​បះបោរ នៅ​ទីក្រុង​វិជ័យ​សង្គ្រាម ។​

​នៅ​សងខាង​ទ្វារ​ខាងលិច មាន​រូបចម្លាក់​ដ៏​សំខាន់ គឺៈ ទី​១- លោ​កិ​ស្វរ​:​ព្រ​ហស្ត​៣២ ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានកំណត់​ធ្វើជា​និមិត្តរូប (LOGO) ខេត្ត ។ ទី​២-​លោ​កិ​ស្វរ​:​ព្រ​ហស្ត​១៦ មាន​២​ផ្ទាំង ក្នុងនោះ ១​ផ្ទាំង នៅ​ខាងជើង​ទ្វារ នៅមាន​សុវត្ថិភាព​ធម្មតា និង ១​ផ្ទាំង​ទៀត នៅ​ខាងត្បូង​ទ្វារ គឺ​១​ផ្ទាំង​ដែល​ស្ថិតក្នុង​ចំណោម ថ្ម​ចម្លាក់ ១១៧ ដុំ ដែល​ជន​ទុ​ច្ច​រឹត លួច​គាស់​ប្លន់ យកទៅ​ប្រទេស​ថៃ នា​ឆ្នាំ​១៩៩៧ ហើយ​ក្រោយមក ត្រូវបាន រដ្ឋាភិបាល​ថៃ រឹបអូស ហើយ​ប្រគល់ជូន​កម្ពុជា រួច​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​
​និង​រូប​លោ​កិ​ស្វរ​: ព្រះ​ហ​ស្ថ​៨ ចំ​នួ​១​ផ្ទាំង​, លោ​កិ​ស្វរ ព្រះហស្ត ៦ ចំ​នួ​១​ផ្ទាំង​ទៀត បាន​ដួលរលំ ជាមួយ​ថ្ម​ចម្លាក់​ដទៃទៀត ហើយ​ត្រូវបាន​ក្រុមការងារ ជួសជុល បង្គុំ​ឡើងវិញ​ហើយ​។​

​សូមបញ្ជាក់ថា ប្រាសាទ​នេះ ស្ថិតនៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​៕/V​