អំឡុងពីថ្ងៃទី២៦ ដល់ ២៩ ខែកក្កដា អាចមានភ្លៀងច្រើន ដោយបាតុភូត កើតមានក្នុងតំបន់
ដោយៈ ប.ខុន / ភ្នំពេញៈ នៅអំឡុងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា អាចមានភ្លៀងធ្លាក់រាយ ប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសារខ្យល់មូសុងនិរតី កម្រិតមធ្យម ជាមួយបាតុភូត ដែលកកើតមានឡើង នៅក្នុងស្រុក។ នៅអំឡុងពីពេលនេះ រហូតដល់ដើមខែ សីហា ទាំងនៅក្នុងសមុទ្រចិន និងសមុទ្រប៉ាស៊ីហ្វិក មិនឃើញមានបាតុ ភូតវិសម្ពាធ ឬព្យុះកើតឡើង នាំទៅដល់គ្រោះថ្នាក់នោះទេ។