ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ បណ្តាទីក្រុងនៅទូទាំងប្រទេសចិនកាលពីថ្ងៃចន្ទទី២៥កក្កដាកំពុងស្ថិតក្នុងការព្រមានកំរិតក្រហមអំពីរលកកំដៅ នៅពេលមនុស្សរាប់លាននាក់ត្រូវបានណែនាំអោយនៅក្នុងផ្ទះហើយសីតុណ្ហភាពក្តៅខ្លាំងកំពុងបង្កបញ្ហាផ្គត់ផ្គង់ចរន្តអគ្គិសនី។
នៅក្នុងខេត្តចេជាំង(Zhejiang)និងហ្វុយជៀន(Fujian)ភាគខាងកើតប្រទេស សីតុណ្ហភាពបានឡើងហួស៤១អង្សាសេកាលពីចុងសប្តាហ៍
ឥឡូវផ្នែកធំៗនៃពិភពលោកកំពុងរងកំដៅខ្លាំងអស់ពេលប៉ុន្មានខែមកហើយ ចាប់ពីឥណ្ឌានៅខែមីនានិងមេសារហូតដល់អឺរ៉ុបខាងលិចនៅខែកក្កដានេះ។ពួកអ្នកវិទ្យាសាស្ត្រនិយាយថា អាកាសធាតុអាក្រក់បែបនេះកាន់តែកើតមានញឹកញាប់ឡើងដោយសារតែការប្រែប្រួលអាកាសធាតុ ហើយវាទំនងជានឹងកាន់តែអាក្រក់ទៅដោយសារតែសីតុណ្ហភាពផែនដីបន្តកើនឡើង។
ប្រទេសចិនមិនបានរួចផុតទេ ហើយកំពុងជួបកំដៅខ្លាំងនៅក្នុងរដូវក្តៅបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
នៅក្នុងខេត្តចេជាំង(Zhejiang)និងហ្វុយជៀន(Fujian)ភាគខាងកើតប្រទេស សីតុណ្ហភាពបានឡើងហួស៤១អង្សាសេកាលពីចុងសប្តាហ៍ ។ប្រជាជនក្នុងតំបន់នេះស្ថិតក្រោមការព្រមានអំពីកំដៅកំរិតក្រហម ដោយប្រជាជនត្រូវបានណែនាំអោយបញ្ឈប់រាល់សកម្មភាពក្រៅផ្ទះ និងយកចិត្តទុកដាក់លើការបង្ការគ្រោះអគ្គិភ័យ។
មុននេះក្នុងខែកក្កដា ទីក្រុងសៀងហៃក៏ជួបកំដៅខ្ពស់បំផុត៤០,៩អង្សាសេ ជាសីតុណ្ហភាពខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ១៨៧៣។កំដៅស្ទើរឆេះក៏បានបញ្ជូនមនុស្សរាប់រយនាក់ទៅកាន់ឆ្នេរសមុទ្រនៅទីក្រុងសៀមិន(Xiamen)ក្នុងខេត្តហ្វ៊ុយជៀនកាលពីថ្ងៃអាទិត្យ ។
បណ្តាញចែកចាយចរន្តអគ្គិសនីរបស់ចិនក៏ជួបបញ្ហាបណ្តាលមកពីកំណើនតំរូវការថាមពលសំរាប់ម៉ាស៊ីនត្រជាក់ ដោយបណ្តារោងចក្រថាមពលធំៗរបស់ប្រទេសផលិតចរន្តដល់សមត្ថភាពកំពូលចាប់ពីពាក់កណ្តាលខែកក្កដា។រដ្ឋាភិបាលមូលដ្ឋានខ្លះបានបិទភ្លើងអំពូលតាមដងផ្លូវនិងដំឡើងពន្ធអគ្គិសនីសំរាប់រោងចក្រនៅខែនេះ។
រលកកំដៅបច្ចុប្បន្ន ដែលវាយប្រហារតំបន់ទំនាបទន្លេយ៉ាងសេ(Yangtze)ខ្លាំង ក៏បង្កផលប៉ះពាល់ដល់ដំណាំផងដែរ៕
បុគ្គលិកសុខាភិបាលដែលត្រៀមទទួលអ្នកធ្វើតេស្តិ៍រកកូវីដ១៩អង្គុយក្បែរដុំទឹកកកដើម្បីជួយអោយត្រជាក់ចំពេលផ្នែកខ្លះនៃប្រទេសរងកំដៅខ្លាំង