ដោយៈ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖មន្ត្រី​និង​អ្នកពាក់ព័ន្ធ​កាលពី​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០២២ បាន​អញ្ជើញ​នាំគ្នា​ដាំ​កូនឈើ​ចម្រុះ​១៣.០០០​ដើម​នៅ​ដី​តំបន់​ការ៉េ​ពីរ​(២២២២) នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​អតីតយុទ្ធជន​ខេត្តបន្ទាយមានជ័យ​នៅ​ភូមិ​តេ​ជោ​សន្តិភាព នៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា ៩​កក្ត​ដា ២០២២ ។​

​លោកស្រី​ឧកញ៉ា​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន អមដំណើរ​ដោយ​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​នោះ​.​។​

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា កូនឈើ​ចម្រុះ​ដែល​យកមក​ដាំ​មាន​ប្រភេទ ឈើ​គ្រញូង ធ្នង់ ត្របែកព្រៃ អំពិល​ជាដើម​៕​សរន​.mara