ដោយៈ​សោម ប៊ុនថន​/ភ្នំពេញ៖បណ្ណាល័យ​សម្តេចម៉ែ គឺជា​ស្ថាប័ន​មួយ​ដែល​បម្រើ​ដល់​ការសិក្សា​ស្រាវជ្រាវ បង្ហាញ​អំពី​វប្បធម៌​និង​សិល្បៈ ដោយ​ទទួលបាន​ការជំរុញ​ចិត្ត​ពី​ព្រះរាជដំណើរ​ជីវិត​របស់​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទី​សក្ការៈ​។ ដោយមាន​សម្តេចម៉ែ ជា​ព្រះរាជ​កត្តា​ជំរុញ​ចិត្ត បណ្ណាល័យ​សម្តេចម៉ែ សូម​ឧទ្ទិស​កិច្ចខិតខំ​ប្រឹងប្រែង​ឈានទៅ​សម្រេចបាន​ឯករាជ្យភាព​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការអប់រំ​។

ការអប់រំ គឺ​ពិតជា​ចាំបាច់​ណាស់​សម្រាប់​យុវជន​-​យុវនារី​កម្ពុជា ដែល​តំណាង​ឲ្យ​អនាគត​ប្រទេស​កម្ពុជា​។ ការអប់រំ​បើកទូលាយ​នូវ​ការយល់ឃើញ​របស់​យុវវ័យ ឲ្យ​ចាក​ឆ្ងាយ​ពី​គំនៀប​នៃ​ភាពមិន​អើពើ រីឯ​វប្បធម៌​និង​សិល្បៈ​ផ្តល់ឱកាស​ឲ្យ​យុវជន​-​យុវនារី ទទួលបាន​គំនិត ការយល់ឃើញ និង​ចក្ខុវិស័យ​ថ្មីៗ​សម្រាប់​អនាគត​។ យើង​បានទទួល​ស្វាគមន៍​យុវជន​-​យុវនារី​ជាច្រើនរូប ដែល​មក​សិក្សា​ស្វែងយល់ ហើយ​យើង​មានបំណង​ទទួល​ស្វាគមន៍​យុវជន​-​យុវនារី​គ្រប់រូប​។ យើង​ស្វាគមន៍​យុវជន​-​យុវនារី​កម្ពុជា​ទាំងអស់ អញ្ជើញ​ទស្សនកិច្ច​និង​សិក្សា​ស្វែងយល់ ព្រមទាំង​ទទួលបាន​បទពិសោធន៍​ក៏ដូចជា​ទទួលបាន​ចំណេះដឹង​ពី​បណ្ណាល័យ​សម្តេចម៉ែ​។ បណ្ណាល័យ​សម្តេចម៉ែ មិន​ត្រឹមតែ​ជាទី​តាំង​សម្រាប់​ការសិក្សា​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាទី​តាំង​ដែល​បណ្តុះ​ស្មារតី​សិក្សា​រៀនសូត្រ​, កត្តា​ជំរុញ​ចិត្ត និង​ន​វា​នុ​វត្ត​ភាព​។

បណ្ណាល័យ​សម្តេចម៉ែ មាន​វត្តមាន​ឡើង តំណាង​ឲ្យ​ការប្តេជ្ញា​ចំពោះ​ប្រទេសជាតិ​កម្ពុជា ប្រជាជន​កម្ពុជា និង​អ្នក​រាល់គ្នា​៕​សរន


ក្រុមយុវជន​ទស្សនកិច្ច​បណ្ណាល័យ​សម្តេច​ម៉ែ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)