ប្រែសម្រួល : កញ្ញាដាលីស (BBC) ៖ ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យទី២៤កក្កដាថាទីក្រុងមូស្គូបានចោទប្រកាន់សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ៩២ នាក់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោក អាឡិចសាន់ឌឺ បាស្ទ្រីគីន (Alexander Bastrykin) បានប្រាប់វេបសាយព័ត៌មានរដ្ឋាភិបាល Rossiiskaya Gazeta ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មជាង ១.៣០០ ត្រូវបានចាប់ផ្តើម។
លោកក៏បានស្នើឱ្យមានសាលាក្តីអន្តរជាតិដែលគាំទ្រដោយប្រទេសនានា រួមមានបូលីវី អ៊ីរ៉ង់ និងស៊ីរី ផងដែរ។
លោកបានបន្តថា មនុស្សចំនួន ៩៦ នាក់ ក្នុងនោះមានមេបញ្ជាការកងកម្លាំងប្រដាប់អាវុធចំនួន ៥១ នាក់ ត្រូវបានតាមចាប់ខ្លួន។ជនជាតិអ៊ុយក្រែនខាងលើបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាពនិងសន្តិសុខនៃមនុស្សជាតិ។
សារព័ត៌មានBBC មិនអាចផ្ទៀងផ្ទាត់ការអះអាងដែលបានធ្វើក្នុងបទសម្ភាសន៍នេះនោះទេ ហើយទីក្រុងគៀវក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ៕
លោក អាឡិចសាន់ឌឺ បាស្ទ្រីគីន ជាប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី