​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​ពីរ​នាក់​ត្រូវបាន​សម្លាប់និង​យ៉ាងហោចណាស់​៥​នាក់​ទៀត​រងរបួស​ក្រោយ​ការបាញ់ប្រហារ​មួយ​កាលពី​ថ្ងៃអាទិត្យ​នៅ​ឧទ្យាន​មួយ​ក្នុង​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​(LA) កន្លែង​មាន​ការតាំងពិព័រណ៍រ​ថយ​ន្តមួយ​។​

​នាយកដ្ឋាន​ប៉ូលីស​LA​បាន​និយាយថា ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៣​កន្លះ​ព្រឹក​នៅ​ឧទ្យាន​ផេ​កផាក​(Peck Park)​ក្នុង​សង្កាត់​សាន់ ផេ​ដ្រូ ក្នុង​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​។​

​វរសេនីយ៍ឯក​ក្នុង​នាយកដ្ឋាន​ខាងលើ​បា​និយាយថា មានការ​ទូរស័ព្ទ​មក​ប្រាប់ថា​មាន​ការបាញ់​និង​ជនរងគ្រោះ​ជាច្រើន​នៅ​ឧទ្យាន​ផេ​កផាក​។​ប៉ូលិស​កំពុង​ចុះ​ប្រមូល​ភស្តុតាង​និង​កំណត់​អត្តសញ្ញាណ​​ជនរងគ្រោះ តែ​មិនដឹងថា​មាន​អ្នក​បាញ់ប្រហារ​ប៉ុន្មាន​នាក់​ទេ​។​

​ចំណែក​នាយកដ្ឋាន​អគ្គិភ័យ​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ក្បែរ​កន្លែង​តាំង​រថយន្ត​។​សរុប​មនុស្ស​ប្រាំពីរ​នាក់​រងរបួស​និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប៉ូលិស​មិន​បាន​បញ្ជាក់ថា​តើ​ការបាញ់ប្រហារ​នេះ​មក​ពី​អ្វី និង​ក៏​មិន​មាន​ការ​ចាប់បាន​ជនសង្ស័យ​ដែរ​៕
ប៉ូលិសចុះទៅកន្លែងកើតហេតុនៅឧទ្យានមួយនៅLA តែមិនបាច់បានជងសង្ស័យទេ