ដោយៈ វណ្ណៈ / ព្រះសីហនុៈ នាវាកងទ័ពជើងទឹកប៉ាគីស្ថាន មួយគ្រឿង ឈ្មោះ PNS TAIMUR Warship (F-262) បានចូលចតនៅកំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងគោលបំណង បំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២២ ។
មន្ត្រីកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថាៈ នាវានេះ មានបណ្តោយ ១៣៤,១ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ ដោយមាននាយនាវី និងពលនាវិក សរុបចំនួន ១៦៩ នាក់ ដឹកនាំដោយមេបញ្ជាការ នាវា លោកវរនាវីឯក Muhammad Yarsir Tahir ៕/V