ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយស អនុសាខា បានអញ្ជើញចូលរួមទទួលទេយ្យទាន ពីព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្តមណី រតនារាម (ហៅវត្តទួលទំពូង) ជូនមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សម្រាប់ជួយដល់ ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ។
ទេយ្យទានដែលទទួលបាន រួមមានៈ -អង្ករចំនួន ២៥បាវ -មីចំនួន ៥០កេស -ភេសជ្ជៈចំនួន ២៥កេស -ទឹកស៊ីអ៊ីវចំនួន ៥០យួរ -ថវិកាចំនួន ១.០០០.០០០ រៀល ដែលគិតសរុបជាថវិកា ចំនួន ៦.៣៧៥.០០០ រៀល ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ ៕/V