ដោយៈ វណ្ណៈ / ព្រះសីហនុៈ ស្ថាប័ន​តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ បានរួម​សហការគ្នា ត្រួតពិនិត្យ​វត្ថុតាង គ្រឿងញៀន សរុប​ជិត ៦០ គីឡូក្រាម នៅ​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នេះ មុននឹង​យកទៅ​ដុត​កម្ទេចចោល រួមគ្នា​នៅ​ក្រុងព្រះសីហនុ ដែល​តាម​ការគ្រោងទុក ការដុត​កម្ទេច នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ស្អែក​នេះ នៅ​ម្តុំ​ជិត​អូរ​ត្រាវ ក្រុងព្រះសីហនុ​។​

​លោក សៀង សុខ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ថ្លែងប្រាប់​បណ្តាញ ផ្សព្វ​ផ្យា​យ​ឱ្យដឹងថាៈ វត្ថុតាង​គ្រឿងញៀន គ្រោង​យកទៅ​កំទេចចោល​ទាំងអស់នេះ រួមមាន ខេត្ត​ព្រះសីហនុ មាន​ជាង ២០ គីឡូក្រាម ខេត្តកំពង់ស្ពឺ ជាង ៣១ គីឡូក្រាម និង​ខេត្តកំពត ជាង ៥ គីឡូក្រាម ៕/V​