ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ទទឹង
នាមសព្ទ
ប្រវែងខាងខ្លី, ខាងទំហំ
ផ្ទះនេះមានទទឹង ៨ ម៉ែត្រ បណ្តោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។
កិរិយាសព្ទ
យល់ទាស់, ជំទាស់, មិនបណ្ដោយតាម, រារាំងពីមុខ
ទទឹងឱវាទ, ទទឹងពាក្យចាស់ ។ ព. សុ. បុ. កុំរាមុខដឹង កុំទទឹងមុខសឹក ។
កិរិយាវិសេសន៍
ដែលទើសច្រងាងរាំងពីមុខ
ឈើធំរលំទទឹងផ្លូវ, ដេកទទឹងផ្លូវ ។
ទទើសទទែង
កិរិយាវិសេសន៍
ដែលនាំឲ្យទើសនាយទើសអាយ, ដែលច្រងេងច្រងាងនាំឲ្យទើសទែង
ចូរកាប់មែកស្វាយ១មែក ដែលទោរមករកថ្នល់នេះចោលចេញទៅ កុំទុកនាំឲ្យទទើសទទែង ។
បំប៉ន
កិរិយាសព្ទ
ផ្គត់ផ្គង់អាហារ, ចំណី ឲ្យបរិបូរលើសលុបជាងធម្មតា
បំប៉នចំណី, បំប៉នគោឲ្យធាត់ ។
បំប៉នបំពេញ ឬ បំពេញបំប៉ន បំប៉នឲ្យគ្រប់គ្រាន់លើសជាងប្រក្រតី
បំពេញបំប៉នកូនទាល់តែឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ ។
ប្រគង
កិរិយាសព្ទ
ដាក់គងសង្កត់លើគ្នាឬគងលើគ្នាច្រគីងច្រគាង ។ ប្រគងប្រគាក់ ឬ ប្រគាក់ប្រគង គងឬដាក់គងពាក់លើគ្នាច្រងេងច្រងាងទទឹងទទែង ។
ផ្ងារ
កិរិយាសព្ទ
ប្រែយកពោះមកខាងលើ យកខ្នងទៅខាងក្រោមឬយកមុខមកខាងលើយកក្រោយទៅខាងក្រោម
ផ្ងារប្រអប់; ដាក់ផ្ងារ, ដេកផ្ងារ, ដួលផ្ងារ ។
ផ្ងារស្រទាង ផ្ងារដូចគេត្រដាង ។ ផ្ងារចង្គ្រាង ផ្ងារច្រងាង ។ ព. ផ្ទ. ផ្កាប់ ។
កិរិយាវិសេសន៍
ប្រែយកពោះមកខាងលើ យកខ្នងទៅខាងក្រោមឬយកមុខមកខាងលើយកក្រោយទៅខាងក្រោម
ផ្ងារប្រអប់; ដាក់ផ្ងារ, ដេកផ្ងារ, ដួលផ្ងារ ។
ផ្ងារស្រទាង ផ្ងារដូចគេត្រដាង ។ ផ្ងារចង្គ្រាង ផ្ងារច្រងាង ។ ព. ផ្ទ. ផ្កាប់ ។