ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
គ្រំ
នាមសព្ទ
ឈ្មោះខ្យងពួកមួយ
គ្រំប៉ោក គឺគ្រំធំៗ, គ្រំចំពុះទា គឺគ្រំតូចៗ ។
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីក្អែក សម្បុរសលាយខ្មៅពព្រុះ មានក្លិនឆ្អេះបន្តិច
ត្រីគ្រំ ។
ដែង
គុណសព្ទ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អា ឬ មេ សម្រាប់អ្នកធំហៅរកអ្នកតូច ឬចៅហ្វាយនាយហៅរកមនុស្សដែលនៅក្រោមបង្គាប់ខ្លួន, បើប្រុសប្រើ អាដែង, ស្រីប្រើ មេដែង
អាដែង មេដែងអស់នេះ វានាំគ្នាទៅឯណាអស់អេះ?
នាមសព្ទ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អា ឬ មេ សម្រាប់អ្នកធំហៅរកអ្នកតូច ឬចៅហ្វាយនាយហៅរកមនុស្សដែលនៅក្រោមបង្គាប់ខ្លួន, បើប្រុសប្រើ អាដែង, ស្រីប្រើ មេដែង
អាដែង មេដែងអស់នេះ វានាំគ្នាទៅឯណាអស់អេះ?
ទឹក
នាមសព្ទ
(បា. ទក) ធាតុរាវ, តាមកំណើតដើមឥតព័ណ៍ ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាប់ពួកមនុស្ស សត្វ, មានត្រូវផឹក, ងូតជាដើម ។ ទឹកកក ន. ដុំទឹកដែលកកដោយអាកាស ត្រជាក់ខ្លាំង ឬដោយគ្រឿងម៉ាស៊ីនធ្វើឲ្យកក ។ ទឹកកាម
ទឹកខាប់អន្លាយស្អិត ដែលឃ្លាតចេញចាកកាយ តាមបស្សាវមគ្គ… (ព. ព. ។ ព. គ. ទឹកអសុចិ ឬ ទឹកសុក្កៈ; ព. ខ្ព. អសុចិ ឬ សុក្កៈ) ។ ទឹកក្រុត ថ្នាំរាវសម្រាប់បង្កាត់លោហជាតិ ។ ទឹកក្លស់ទឹកស័ង្ខ ទឹកមង្គលដែលស្រោចលើព្រះសិរព្រះរាជា ក្នុងកាលដែលអភិសេក ឲ្យពេញទីស៊ប់ ជាព្រះមហាក្សត្រទ្រង់រាជ្យ (ហៅមុទ្ធាភិសិត្តរាជ្យ ) ។ ទឹកខ្មេះ ទឹកជូរដែលកើតអំពីបាយស្រាជាដើម ។ ទឹកខ្មៅ ទឹកមានព័ណ៌ខ្មៅ ឬមានព័ណ៌ដោយយ៉ាងៗសម្រាប់សរសេរ (ម. ព. ទឹកសរសេរ ) ។ ទឹកគ្រឿង ទឹកជ្រលក់អន្លក់ ធ្វើដោយត្រីសាប ឬត្រីឆ្អើរ លាយនឹងព្រហក់ ឬកាពិនិងគ្រឿងច្រើនមុខ មានម្ជូរនិងស្លឹកជីរខ្ទឹមជាដើម ។ ទឹកឃ្មុំ ទឹកផ្អែមដែលឃ្មុំបង្កើតក្នុងសំបុក ។ ទឹកច័ណ្ឌ ( ម. ព. ចណ្ឌ ឬ ច័ណ្ឌ ) ។ ទឹកចត់ ឬ ទឹកអម្ចត់ ទឹកមានរសចត់ គឺទឹកជ្រលក់ចីវររបស់ពួកបព្វជិត ក្នុងព្រះពុទ្ធសាសនា ។ ទឹកចិត្ត (—ចិត) ទឹករក្សាចិត្ត គឺទឹកដែលនៅក្នុងបេះដូង, ចិត្ត ។ ទឹកឆា ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយ មានទឹកថ្លាស្អាតហូរជានិច្ច នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ទឹកឈូ ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយមានទឹកថ្លាស្អាតហូរជានិច្ចនៅក្នុងខេត្តកំពត ។ ទឹកដប់ ឈ្មោះមាសមួយប្រភេទ ដែលល្អវិសេសជាងមាសទាំងពួង : មាសទឹកដប់ ។ ទឹកដម (ម. ព. ដម ) ។ ទឹកដូង ទឹកដែលកើតនៅក្នុងផ្លែដូង ( ម. ព. ចាក់ទឹកដូង ) ។
ទឹកដោះ ទឹកដែលចេញពីដោះ មានព័ណ៌សមានរសផ្អែម : ទឹកដោះមនុស្ស, ទឹកដោះគោ, ទឹកដោះពពែ… ។ ទឹកដោះខាប់ ទឹកដោះគោដែលគេរំងាស់ឲ្យខាប់ ( ម. ព. គោរស ផង ) ។ ទឹកដោះខ្លា ឈ្មោះស្មៅមួយប្រភេទ ។ ទឹកដោះជូរ ទឹកដោះគោដែលគេទុកឲ្យជូរ (ម. ព. គោរស ផង) ។ ទឹកដោះជូរឡើងពពុះ ទឹកដោះគោដែលគេទុកឲ្យឡើងពពុះ (ម. ព. គោរស ផង) ។ ទឹកដោះថ្លា ទឹកដោះគោដែលគេរំងាស់ទាល់តែឡើងថ្លា (ម. ព. គោរស ផង ) ។ ទឹកដោះរាជសីហ៍ (—រាជៈសី ) ឈ្មោះស្មៅមួយប្រភេទ ។ ឈ្មោះចេកមួយប្រភេទ ។ ទឹកដោះស្រស់ ទឹកដោះដែលនៅស្រស់ (ម. ព. គោរស ផង ) ។ ទឹកត្នោត ទឹកដែលស្រក់អំពីមុខផ្កាត្នោតគាប ។ ទឹកត្រី ទឹកប្រៃមានព័ណ៌លឿងឬក្រហម ធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល ។ ទឹកនោម ទឹកមានក្លិនឆ្អេះដែលមនុស្សឬសត្វបញ្ចេញពីក្នុងកាយតាមបស្សាវមគ្គ ( ព. រ. ហៅទឹកមូត្រ; ព. ខ្ព. ហៅ បស្សាវៈ ឬ ទឹកបស្សាវៈ ។ ទឹកបន្សារ គ្រឿងលាយសម្រាប់ផ្សារលោហជាតិឲ្យជាប់គ្នា ។ ទឹកបស្សាវៈ (ម. ព. បស្សាវៈ ) ។ ទឹកបាន (សំ. បា. បាន “ទឹកដែលគួរផឹកបាន, ទឹកសម្រាប់ផឹក” )ទឹកដែលមានពុទ្ធានុញ្ញាតឲ្យពួកបព្វជិតក្នុងព្រះពុទ្ធសាសនាប្រើជាភេសជ្ជៈបាន (ម. ព. អដ្ឋបាន ) ។ ទឹកបាយ ទឹកដែលជាត់សម្រេងចេញពីអង្ករស្ងោរដើម្បីនឹងផ្ងំអង្ករនោះឲ្យងំកើតបានជាបាយ ។ ទឹកផុស ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ឆ្នាំង ។ ទឹកពិភទ្ទសច្ចា (ម. ព. ពិពឌ្ឍនសច្ចា ) ។ ទឹកភ្នែក ទឹកដែលចេញពីភ្នែកដោយមានអ្វីចូល, ដោយប៉ះទង្គិច ឬដោយយំជាដើម ។ ទឹកភ្លៀង ទឹកដែលធ្លាក់ចុះអំពីអាកាស មិនទាន់ប្រែឈ្មោះដើមនៅឡើយ : ងូតទឹកភ្លៀង, ត្រូវទឹកភ្លៀង ។ ទឹកភ្លោះ ទឹកដែលហៀរចេញពីទ្វារមាសមាតា ក្នុងពេលមុនដែលទារកនឹងសម្រាលចេញមក; កាលដែលទឹកនេះចេញមក គេហៅថា បែកទឹកភ្លោះ ។ ទឹកមន្ត (—មន់) ទឹកមង្គលដែលព្រះសង្ឃសូត្រចម្រើនពុទ្ធមន្ត ឬទឹកដែលអ្នកចេះមន្តអាគមសូត្រកូរផ្លុំ សម្រាប់ស្រោច ងូត បង្ការខ្លួន ឬជម្រះចង្រៃ (តាមទម្លាប់អ្នកជឿ) ។ ទឹកមាត់ ធាតុទឹកខាប់បន្តិចដែលកើតក្នុងមាត់ជាធាតុផ្សើមមាត់ឲ្យសើមជានិច្ច ។ ទឹកមាស ប្រេងរាវស្អិតលាយកម្ទេចផង់មាសឬស្ពាន់ សម្រាប់លាបគ្រឿងរចនាផ្សេងៗ ។ ទឹកមូត្រ (ម. ព. មូត្រ ) ។ ទឹករងៃ ន. ទឹកដែលហូរចេញអំពីសាច់ត្រូវរបួសជិតនឹងពងខ្ទុះ ។ ទឹកសរសេរ ទឹកមានព័ណ៌ផ្សេងៗ សម្រាប់ប្រើសរសេរ : ទឹកសរសេរខ្មៅ, ទឹកសរសេរក្រហម, ទឹកសរសេរស្វាយ, ទឹកសរសេរខៀវ…; ខ្មែរយើងហៅតាមទម្លាប់ថា ទឹកខ្មៅ ទាំងអស់ : ទឹកខ្មៅខ្មៅ, ទឹកខ្មៅក្រហម, ទឹកខ្មៅស្វាយ, ទឹកខ្មៅខៀវ… (ហៅ ទឹកសរសេរ ទើបសម) ។ ទឹកស៊ីអ៊ីវ (ចិ.) ទឹកសម្បុរក្រមៅធ្វើពីគ្រាប់សណ្ដែកសៀង សម្រាប់ប្រើការផ្សំនឹងម្ហូបឬអាហារណាមួយ ដែលគួរប្រកប ។ ទឹកសំបថ (—បត់) ទឹកដែលពួកមនុស្សតាំងសច្ចាប្រណិធានស្បថ ទៅវិញទៅមក ហើយផឹកដោយសេចក្ដីប្ដេជ្ញាគ្នាយ៉ាងតឹងក្នុងកិច្ចការណាមួយ ដែលជាអំពើទាស់ខុសនឹងច្បាប់សម្រាប់ប្រទេសដែលខ្លួននៅ ។ ទឹកសំបួរ ទឹកដែលគេអប់ដោយផ្សែងទៀនក្រមួនឃ្មុំ ហើយដាក់ផ្លែសំបួរទុំ ឬដាក់ចំណិតផ្លែក្រូចសើចលាយខ្លះផងក៏មាន សន្មតថាជាទឹកមង្គលក្នុងការនិមន្តភិក្ខុសង្ឃសូត្រព្រះបរិត្តឲ្យកើតស្រីសួស្ដី . . . ។ ទឹកសំឡេង សូរស័ព្ទសំឡេងពីរោះឬមិនសូវពីរោះក៏ហៅ ទឹកសំឡេង បាន ។ ទឹកអប់ ទឹកក្រអូបកើតដោយអប់, ដោយចំហុយជាមួយនឹងគ្រឿងក្រអូបផ្សេងៗមានផ្កាជាដើម ។ ទឹកអម្ចត់ (—អំម្ចត់ ) (ម. ព. ទឹកចត់) ។ ទឹកអម្រឹត ( ម. ព. អម្រឹត ) ។ ទឹកអំពៅ ទឹកផ្អែមដែលគេគាបយកពីដើមអំពៅ ។ ល ។
បន្លា
(បន់-ល៉ា)
នាមសព្ទ
រុក្ខាវយវៈស្រួចមុតរបស់ឈើ, ឫស្សី, ផ្ដៅ, វល្លិពួកខ្លះជាដើម : បន្លាក្រសាំង, បន្លាល្វៀង ។ ពុទ្ធភាសិតថា កណ្តកេន កណ្តកុទ្ធរណំ “ជោះបន្លាដោយបន្លា” ។ ខ្មែរបុរាណបានយកពុទ្ធភាសិតនេះជាគោលមកចងក្រងជាភាសិតថា បន្លាមុតយកបន្លាជោះ, សេះដាច់ជិះសេះតាម ។ អត្ថន័យរបស់ភាសិតនេះ មានដើមថា “ចិត្តជាប់ជំពាក់នឹងរូបថាល្អថាស្អាត, ត្រូវយកការរំពឹងពិចារណាឲ្យឃើញតាមការណ៍ពិតថា រូបជាបដិកូលមិនល្អមិនស្អាតទៅវិញ ព្រោះសុទ្ធសឹងតែគ្រឿងឆ្អេះឆ្អាបស្អុយពេញទាំងខ្លួន”; ជនជាតិបរទេសណាគ្របសង្កត់ដោយមុខរបរជំនួញក្នុងប្រទេសណា, ជនក្នុងប្រទេសនោះត្រូវខំប្រឹងរៀនអក្សរនិងភាសានៃជនបរទេសនោះឲ្យចេះស្ទាត់ជំនាញ ទាំងត្រូវរៀនពិធីធ្វើជំនួញឲ្យចេះស្ទាត់ជំនាញផងដែរ…; យ៉ាងនេះឯងហៅថា បន្លាមុតយកបន្លាជោះ, សេះដាច់ជិះសេះតាម ។ ព. ប្រ. បន្លាក្នុងភូមិ គឺមានមនុស្សកាចអាក្រក់នៅក្នុងភូមិជាមួយ ។ ល ។
បូតិកាយ
(ប៉ូ—)
នាមសព្ទ
( សំ. បា. ) កាយស្អុយ ឆ្អេះឆ្អាប សោកគ្រោក គឺរូបកាយមនុស្សសត្វទាំងអស់ ( ពាក្យពោលតាមសេចក្ដីពិត ) ។