ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រនិងរនាំង
គុណសព្ទ
ដែលខ្លាំង, រឹងប៉ឹង; រឹងរូសច្រងេងច្រងាង
ក្មេងរនិងរនាំង, មនុស្សរនិងរនាំង, ចិត្តរនិងរនាំង ។
ស្រទាង
កិរិយាវិសេសន៍
ដែលត្រដាងចង្គ្រាង, ច្រងាង
ផ្ងារស្រទាង, លាតដៃស្រទាង ។
ឡើង
កិរិយាសព្ទ
ទៅខាងលើ, ទៅពីក្រោមទៅលើ ( ទីទៃពីចុះ )
ឡើងជណ្ដើរ ។
ឡើងគណ ( –គន់ ) ឡើងគណៈ គឺចូលទៅរកលោកជាកំណាន់ខែត្រសាកសួរធម៌វិន័យ( ចំពោះតែបព្វជិតក្នុងកម្ពុជរដ្ឋសម័យពីដើម ) ។
ឡើងចាង ឬ ឡើងចិត្តឡើងចាង បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់
ថ្នមកូនហួសពេក ទាល់តែឡើងចាងអស់; វាឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ទៅហើយ ឥតស្ដាប់បង្គាប់ទេ ! ; មាតាបិតា មិនស្ដីមិនថា មិនគិតរាក់ជ្រៅ បណ្ដោយឲ្យកូន រហូតដល់ចៅ ឡើងចាងឃោរឃៅ ប្រដៅអស់កើត ។
ឡើងចិត្ត ឬ ឡើងទឹកចិត្ត បានចិត្ត ។ ឡើងជន្លង់ លតាជាតិផ្សេងៗដែលវារតោងជន្លង់
ម្លូជាដំណាំឡើងជន្លង់ ។
ឡើងជា ទៅជា ។
ឡើងជោរ, ឡើងជំនោរ ឬ ឡើងបញ្ជោរ រីករាយព្រោះគេបញ្ជោរ ។
ឡើងឈរ ក្រោកឈរ ( ព. សា. ) ។
ឡើងដៃ មានសេចក្ដីចម្រើន, មានស្រីសួស្ដី, មានលាភ, មានយស . . . ។
ឡើងឋានសួគ៌ ឬ ឡើងសួគ៌ បានទៅកើតឯឋានសួគ៌; ទៅកាន់ឋានសួគ៌ ។
ឡើងទឹកមុខ ចេញទឹកមុខ
ឡើងទឹកមុខស្រស់បំព្រង ។
ឡើងទ្រើង លតាជាតិផ្សេងៗដែលវារតោងទ្រើង
ដំណាំឡើងទ្រើង ។
ស្ទុះខ្ពស់ទៅលើ
ខ្លែងឡើង ។
ឡើងបាយ ចេញពកសត្រង់ប្រស្រីមានសណ្ឋានស្រដៀងនឹងគ្រាប់បាយ
ភ្នែកឡើងបាយ ។
ឡើងបាយស្រា ដែលរលួយកខ្វក់មានសណ្ឋានស្រដៀងនឹងបាយស្រា ។
ឡើងបុណ្យ, ឡើងបុណ្យស័ក្ដិ ឬ ឡើងបុណ្យឡើងស័ក្ដិ លឿនងារការឬបណ្ដាស័ក្ដិពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ ឬពីថ្នាក់តូចទៅថ្នាក់ធំ ។
ឡើងផ្ទះ ឡើងនៅក្នុងផ្ទះថ្មី ។
ឡើងរាជ្យ ( –រាច ) បានទីជាក្សត្រិយ៍ទ្រង់រាជ្យ, បានសោយរាជ្យ។
ព. ប្រ. ឡើងអំណាចដោយសេចក្ដីព្រហើនយង់ឃ្នង( ហាក់ដូចជាបានសោយរាជ្យ )
ពួកពាលឡើងរាជ្យ, ឧទ្ទាមឡើងរាជ្យ ។
ឡើងរាសី មានស្រីសួស្ដី ។
ឡើងរោង តាំងពិធីពលីការគោរពបូជាពួកខ្មោចអារក្ស( ក្នុងរោងសង់ថ្មី ) តាមកាលកំណត់ដែលត្រូវធ្វើ ។
ឡើងស័ក ដែលចូលស៊ប់ក្នុងស័កឆ្នាំថ្មី
ពារឡើងស័ក ឬ ថ្ងៃឡើងស័ក ( ម. ព. សង្ក្រាន្ត និង ស័ក ផង ) ។
ឡើងសាច់ មានសាច់ ( ធាត់ជាងពីដើម ) ។
ចាប់តោងជាន់ប្រវាទៅលើ
ឡើងដើមឈើ, ឡើងត្នោត ។
ឡើងសិរី ឬ ឡើងស្រីសួស្ដី ស្រាប់តែមានសិរីឬស្រីសួស្ដីជាងពីមុន ។
ឡើងសម្ដី បញ្ចញសម្ដីឥតញញើត ។
ឡើងអំណាច មានអំណាចលើសពីប្រក្រតីដើម ។
ឡើងអំនួត និយាយអួតខ្លួនហួសពីដំណើរពិត ។
ឡើងអ្នកតា ប្រជុំគ្នាធ្វើពលីការបូជាអ្នកតា ។ ល ។
ចាប់តោងលូតទៅលើ
ម្លូឡើងជន្លង់, សណ្ដែកឡើងទ្រើង ។
ជន់ចម្រើនទឹកខ្ពស់ឬជ្រៅ
ទឹកឡើង ( ព. ផ្ទ. ទឹកស្រក ) ។
ប៉ោងសាច់ខ្ពស់ជាងប្រក្រតី
នំអាកោឡើង ។
ស្ទុះពីក្រោមមកលើ
ស្លេស្ម៍ឡើង
ភ្ញាក់ហើយក្រោកពីដេក
ឡើងពីដេក ( ព. សា. ) ។ ល ។
ឡើង-ក ដែលមានកនិងបូគធំ
គោឡើង-ក ។
គុណសព្ទ
ដែលចេះតែចម្រើនទៅខាងលើ
ខ្ពស់ឡើង, ធំឡើង, ល្អឡើង; កាន់តែច្រើនឡើង; ដើរឆាប់ឡើង!
អចលា
(អៈចៈល៉ា)
នាមសព្ទ
( សំ. បា. ) ប្រឹថពី, ពសុធា, ផែនដី ( ព. កា. )
សព្វសត្វធម្មតា នៅលើអចលា មហាប្រឹថពី សឹងមានបំណង ប៉ងឲ្យមានក្ដី- សុខរាល់រាត្រី មិនឲ្យអាប់អន់ ។ ខ្លះបែរជាឃ្វាង ធ្វើខុសច្រងាង ស្លើតស្លក់ស្លោស្លន់ យល់ខុសជាត្រូវ ដើរតាមផ្លូវភ័ន្ដ ពុទ្ធារហន្ត ប្រដៅពុំកើត ។
ផ្អេះៗ
កិរិយាវិសេសន៍
ដែលតឹងឬណែនលំបាកដកដង្ហើម
ដកដង្ហើមផ្អេះៗ ។ វេវ. ផ្អឹះ ឬ ផ្អើះ ។