ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រអេះរអុះ
កិរិយាវិសេសន៍
ត្រេះត្រុះច្រិមច្រុមរឿយៗ ដោយទាល់គំនិតឬទាល់ពាក្យទាល់សេចក្ដីឆ្លើយ ឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញតែមិនហ៊ាន ព្រោះញញើតព្រោះខ្លាចជាដើម
អង្គុយរអេះរអុះ ។
អាចម៍សេះ
(អាច់—)
នាមសព្ទ
(ព. ប្រ. ) ឈ្មោះត្នោតញីដែលមានផ្លែតូចៗរដុបរដៀន (ប្រៀបប្រដូចនឹងសណ្ឋានដុំអាចម៍សេះ)
ត្នោតអាចម៍សេះ (ពាក្យក្រាបទូលក្សត្រិយ៍ថា ត្នោតមូលសេះ ឬ ត្នោតម្រេច គឺត្នោតផ្លែតូចៗ) ។
អំបែងចេះ
នាមសព្ទ
អំបែងល្អិតល្អោចច្រើនបែបដែលកប់លាយគ្នាក្ដាំងនៅក្នុងដីយូរអង្វែងហើយ
ជីកដីទៅឃើញសុទ្ធតែអំបែងចេះ ។
អំប៉េះអំប៉ោះ
កិរិយាវិសេសន៍
តេះតោះឬតតេះតតោះ, នេះខ្លះនោះខ្លះបន្តិចបន្តួច, រប៉ិចរប៉ីរាយរង; ផ្សែផ្សំ
រកស៊ីអំប៉េះអំប៉ោះ, លក់ដូរអំប៉េះអំប៉ោះ; របរអំប៉េះអំប៉ោះ ។
គុណសព្ទ
តេះតោះឬតតេះតតោះ, នេះខ្លះនោះខ្លះបន្តិចបន្តួច, រប៉ិចរប៉ីរាយរង; ផ្សែផ្សំ
រកស៊ីអំប៉េះអំប៉ោះ, លក់ដូរអំប៉េះអំប៉ោះ; របរអំប៉េះអំប៉ោះ ។
អំពេះ
គុណសព្ទ
ដែលមានមាឌតូចហួសពេកខុសពីធម្មតា ( ចំពោះតែសេះ )
សេះអំពេះ សេះតូច ឬសេះធំនិងសេះតូច ។