ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បើ​សម្លឹង​មើលឃើញ​អ្វីមួយ និង​ប្រាថ្នា​ចង់​ធ្វើ​អ្វីមួយ​គឺ​តែង​ផ្តល់​ផល​គ្រាន់​គាប់ប្រសើរ​មួយចំនួន​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វីមួយ ចៅហ្វាយនាយ​តែង​ឆាប់​មើលឃើញ និង តែង​ពេញចិត្ត​ពេញ​ថ្លើម​ជាង​មុន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់ និង ក៏​ងាយ​លេចចេញ​នូវ​បាតុភាព​ជាមួយ​អ្នកដទៃ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​ប៉ាន់ប្រមាណ​ហើយ​មិនត្រូវ​ធ្វើ​ដោយ​សេចក្តីប្រាថ្នា​ហួសប្រមាណ​ពុំនោះ​នឹង​បណ្តាលឱ្យ​បាត់បង់​ទៅវិញ​ទេ​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត និង កើតរឿង​រាវ​ប៉ះទង្គិច​មួយចំនួន​ចំពោះមុខ​ផង​។​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​ប្រយ័ត្នប្រយែង​កុំ​ប្រើ​អារម្មណ៍​ឈ្នានីស​ច្រើន​នោះ​ផ្លែផ្កា​នឹង​ទទួលបាន​ជោគជ័យ​គ្រាន់បើ​ពុំខាន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ជាង​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​គ្នា​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​ក្នុង​ពេលនេះ​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាច​ទទួលផល​ប្រយោជន៍​ដោយសារតែ​ផល​បុណ្យ​ល្អ​ទៀតផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការធ្វើ​ជំនួញ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​សាកល្បង​មុខរបរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ដែរ ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​កន្លងមក​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​ជួប​នូវ​ឧបសគ្គ​និង​មានការ​ភ្លាំងភ្លាត់​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះហើយ​មិនអាច​លោភលន់​ចង់​ចំណេញ​ច្រើន​បានទេ​ប្រយ័ត្ន​បាន​បា​តុ​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រឆាំង​គ្នាច្រើន​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​ទៅវិញ​។​នៅថ្ងៃនេះ​បើ​មាន​ប្រកប​កិច្ចការងារ​អ្វី​តែង​ប្រាសចាក​ពី​បញ្ហា​យាយី ពិសេស​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ ហេតុនេះ​អ្វីៗ​មិនទាន់​ល្អប្រសើរ​ឡើយ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ បើ​ចង់​ធ្វើ​អ្វី​ឃើញថា​មិន​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ពិសេស​ធ្វើ​ច្រើន​បែរជា​បាន​ផល​តិច​ទៅវិញ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​នៅតែ​ស្រុតចុះ ម្ល៉ោះហើយ​រាល់​បញ្ហា​បាន​ចោមរោម​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​អ្វីមួយ​មក​ទុកឱ្យ​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​តែង​រាំងស្ទះ​និង​កើតការ​រកាំចិត្ត​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ព្រោះ​តែង​កើត​នូវ​រឿង​រាវ​ខ្លះៗ​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ផល​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​មិន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន ។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕