Views: 59 Post navigation ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីខាងកើតចំនួនបីនៅថ្ងៃអង្គារទី២៦កក្កដា។លោកនឹងជួបសមភាគីចិន ស៊ី ជីនភីង នៅទីក្រុងប៉េកាំងពេលចាប់ផ្តើមដំណើរទស្សនកិច្ចបីថ្ងៃនៅថ្ងៃនេះ មុនបន្តទៅជប៉ុននិងកូរ៉េខាងត្បូង។ ក្រុមហ៊ុនឥន្ធនៈរុស្ស៊ីGazpromបាននិយាយថា ខ្លួនកាត់បន្ថយការបញ្ជូនហ្គាសតាមបំពង់បង្ហូរNord Streamមកនៅ៣៣លានម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ពីថ្ងៃពុធទី២៧កក្កដាទៅដោយសារបញ្ហាបច្ចេកទេសរបស់ម៉ាស៊ីន។ចំណាត់ការនេះកាន់តែបង្កហានិភ័យនៃតំរូវការហ្គាសនៅអឺរ៉ុបមុនរដូវរងារចូលមកដល់។