ដោយៈសុផល/ភ្នំពេញ៖ចុងសប្តាហ៍ទី៤ ថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២១៣,៥៩០ នាក់ ក្នុងនោះភ្ញៀវជាតិ ១៩២,០៥០នាក់នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៥៤០នាក់។នេះបើតាមប្រភពក្រសួងទេសចរណ៍។
ប្រភពដដែលបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗដែលទទួលបានទេសចរច្រើនជាងគេ រួមមាន៖ខេត្តព្រះសីហនុ ៣៣,១៧៤នាក់,កំពត ៣១,៣២៣នាក់, សៀមរាប ២៦,៧៤៣នាក់,បាត់ដំបង ២០,៥១២នាក់,រាជធានីភ្នំពេញ ១៨,០៩៨នាក់,កណ្តាល ១៦,២៤៥នាក់,កែប ១០,៥៣១នាក់និងខេត្តពោធិ៍សាត់ ៨,៤៩២នាក់។
តួលេខខាងលើបានបន្តថមថយប្រមាណ ៥,៦៧ភាគរយធៀបនឹងសប្តាហ៍កន្លងមក។ អាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានី-ខេត្ត ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន។ ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងខេត្តកំពង់ឆ្នាំង ត្រូវហូរផ្តាច់មិនអាចធ្វើដំណើរកើត។
បន្ថែមពីនេះ អាជ្ញាធររាជធានី-ខេត្ត បានជូនដំណឹង ក្រើនរំឮក និងចាត់វិធានការចាំបាច់នានា ដើម្បីគ្រប់គ្រងស្ថានភាពជំនន់ទឹកទៅតាមស្ថានភាពរៀងៗខ្លួន៕សរន