ដោយៈប.ខុន/ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៦ខែកក្កដាបានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី២៧ខែកក្កដាដល់ថ្ងៃទី២ខែសីហាឆ្នាំ២០២២ថាព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ ៣១ខែកក្កដានឹងឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ   នៅថ្ងៃទី១និងទី២ខែសីហា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប ( ITCZ )និងងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយបង្កឱ្យមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថាស្ថានភាពបែបធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាស។អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕សរន