​ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ​ក៏​ដួល​ម៉ូតូ​ត្រូវ​ពលរ​ដ្ធ​ចាប់​ម្នាក់​

997
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ពេញៈ​ប្រជាពលរដ្ឋ​ដេញចាប់បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ដៃ​មួយគ្រឿង​ម៉ាក IPhone X ពី​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ត្រង់ចំណុច​ស្តុ​ប វត្ត​លង្កា សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​កាលពី​យ​ប់ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ចាប់បាន​មានឈ្មោះ ស៊ុន ណា​រិ​ទ្ធ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​១៩​ឆ្នាំ​មុខរបរ​លក់​បន្លែ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ​សង្កាត់​បឹងទំពន់​ខណ្ឌមានជ័យ​។​រីឯ​ជនសង្ស័យ​ដែល​រត់​រួច​មាន ឈ្មោះ វណ្ណៈ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ម្តុំ​ច្បារអំពៅ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ​ជនរងគ្រោះ​ជិះ​កង់​បី​ឥណ្ឌា តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច កំពុងតែ​ចុច​ទូរស័ព្ទ មួយគ្រឿង ម៉ាក iPhone X ។​លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម សង់​១២៥ មិន​ចាំ​ស្លាក​លេខ​មកពី​ក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ប្រទាញប្រទង់​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​ដួល​ម៉ូតូ​។​

​ជនសង្ស័យ​ដែលជា​អ្នកបើក បាន​លើក​ម៉ូតូ​បើក​រត់​បាត់ ស្រមោល រីឯ​ជនសង្ស័យ​ម្នាក់ទៀត ដែលជា​អ្នក​ឆក់ បាន​ងើប​រត់តាម​បណ្តោយ​ផ្លូវ ៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ផ្លូវ​២៧៨ ក៏​បោះ​ទូរស័ព្ទ​ចូល​ក្រោម​ឡាន​។​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ ធ្វើការ​សាកសួរ​បន្ត​ផងដែរ ៕S/​

​ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ​ក៏​ដួល​ម៉ូតូ​ត្រូវ​ពលរ​ដ្ធ​ចាប់​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម