ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២២​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លេី​ត្បូង​ ប្រោស​​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​ចំនួន​​ ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ និង​សម្តេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ប្រោស​​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​ចំនួន​​​ ១លាន​ដុល្លារ​អាមេរិក​ ជា​ព្រះ​រាជូបត្ថ​ម្ភ​ដ៏​ថ្លៃថ្លា​ ជូន​រាជរដ្ឋាភិបាល​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​គ្រាប់​មីន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។