​បញ្ជូន​មនុស្ស​បួន​នាក់​ទៅ​តុលាការ​ករណី​គ្រឿងញៀន​

1108
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​:​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះបង្ក្រាប​បទ​ចាត់ចែង​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ។​

​លោក​វរសេនីយ៍ឯក​អ៊ំ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿ​ញៀន​ឱ្យដឹងថា​ជន​ស្ស័​យ​ដែល​ឃាត់ខ្លួន​ទី​១:​ឈ្មោះ ជឿន គង់ ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៩៤​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង​ស្រុក​បន្ទាយស្រី​។​ទី​២:​ឈ្មោះ ខុន ជី​ម​ណាន ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៩៨​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​។

​ទី​៣​ឈ្មោះ​ប៊ុន ភូ ប្រុស​ឆ្នាំ​កំណើត​១៩៨២​ជនជាតិ​វៀតណាម ទីលំនៅ​ខេត្តបន្ទាយមានជ័យ​។​ទី​4​ឈ្មោះ​អុន គឹម​អាន ប្រុស​ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក​។ ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ វត្ថុតាង​ដកហូត ទូរស័ព្ទដៃ ០៤​គ្រឿង​បញ្ចូនទៅ សាលាដំបូង​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ ២០១៨៕S/

បញ្ជូន​មនុស្ស​បួន​នាក់​ទៅ​តុលាការ​ករណី​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម