អភិបាល​រាជធានី ឱ្យ​ស្ថាបនា​ច្រាំងទន្លេ​ដែល​បាក់ នៅ​សង្កាត់​ព្រែក​តាសេក ឡើងវិញ នៅ​ថ្ងៃស្អែក​
​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ច្រាំងទន្លេ​ដែល​បាក់​នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ហើយ​ត្រូវ​ពលរដ្ឋ​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ការស្ថាបនា​ឡើងវិញ​អោយ​ឆាប់​នោះ ពេលនេះ ត្រូវបាន​អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ផ្នែក​ជំនាញ ឱ្យ​ស្ថាបនា​ឡើងវិញ នៅ​ថ្ងៃទី​២៧ កក្កដា ស្អែក​នេះ ដើម្បី​ឆ្លើយតប​ទៅតាម​ការស្នើសុំ របស់​ប្រជាពលរដ្ឋ ព្រោះតែ​គ្មាន​ផ្លូវ​ដើរចេញ​ចូល ផ្ទះ​របស់​ពួកគាត់​។​