ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ដើម្បី​ពង្រឹង​នៃ ការគ្រប់គ្រង ការអនុវត្ត នៃ​ការប្រមូល​ពន្ធ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ សាខា​ពន្ធដារ ខេត្តកំពង់ឆ្នាំង បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ពី​បញ្ជី​គណនេយ្យ​សាមញ្ញ កាតព្វកិច្ច​សារពើពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ ប្រកាស​ពន្ធ​អាជីវកម្ម​សម្រាប់​អ្នក​ជាប់ពន្ធ​ខ្នាតតូច (GDT-Tax-Prefiling-App) ដែល​បាន​ធ្វើឡើង នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាខា​ពន្ធដារ​ខេត្តកំពង់ឆ្នាំង ក្រោម​វត្តមាន​លោក វង្ស ឌី​ណា ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ឆ្នាំង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សាខា​ពន្ធដារ​ខេត្ត មន្ត្រី​ពន្ធដារ​ខេត្ត និង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ទាំងអស់​។